លេខពិសេសផ្ទាល់ខ្លួន៖ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ
- 2020-09-09 03:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេខពិសេសផ្ទាល់ខ្លួន៖ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ក្នុងនោះ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ ដោយលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ ៨ខ្ទង់។ ឧទាហរណ៍៖ តម្លៃលេខ MOLIKA01 = ៣ ៣៤៥ ២០០ រៀល។
ក្រសួងបន្តថា ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ។ លេខធម្មតា ក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕
ដើម្បីមើលតម្លៃ ឬទិញលេខ សូមចូលទៅកាន់វិបសាយនេះ៖ www.vehicle.mpwt.gov.kh