២០ឆ្នាំ​ក្រោយ​ការចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ក៏ស្រាប់តែ​កើតមាន​នគរ​ដំបូង​របស់ថៃ ក្នុង​ទឹកដី​ចក្រភព​ខ្មែរ

  • 2020-09-09 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​អំឡុងពេល​ចក្រភពខ្មែរ​កំពុងថមថយ​ឥទ្ធិពល​របស់​ខ្លួន ពិសេស​គឺ​ក្រោយការចូលទីវង្គត​របស់​ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១២១៨ ក៏កើត​មានការបះបោរផ្តាច់ទឹកដីចេញ​ពីមហានគរនេះ។ ក្នុងនោះមាន​ការបង្កើត​នូវនគរតូច​មួយ ក្នុង​ទឹកដីចក្រភពខ្មែរ គឺ «សុខោទ័យ» ដែលជានគរ​ដំបូង​របស់​ប្រទេសថៃ (ស្ថិតនៅ​ប៉ែកពាយព្យ)។

​ក្រុមបះបោរ​ដែលបង្កើតនគរ​សុខោទ័យ​នេះ គឺជាជនជាតិតៃ ក្នុងឆ្នាំ​១២៣៨ ដោយ​ស្តេច​សោយរាជ្យដំបូង មានព្រះនាមថា Si Inthrathit ឬ Pho Khun Bang Klang Hao ដល់ឆ្នាំ១២៧០។

​ទឹកដី​នគរសុខោទ័យ កាន់តែរីកធំ ក្រោមការគ្រងរាជ្យរបស់​ស្តេចជំនាន់ទី៣ ព្រះនាម Ram Khamhaen (សោយរាជ្យពីឆ្នាំ ១២៧៩ ដល់ ១២៩៨) ពោលគឺ​ទឹកដីបានលាតសន្ធឹងដល់ភាគខាងត្បូង (ជិតព្រំដែន​ម៉ាឡេស៊ីបច្ចុប្បន្ន) ភាគខាងលិច (បច្ចុប្បន្នជាទឹកដីមីយ៉ាន់ម៉ា) និង​ដល់ភាគឦសាន (បច្ចុប្បន្ន​ជាក្រុងលួងប្រាបាង ប្រទេសឡាវ)។

​ទឹកដីដែលកាន់តែរីកធំនេះ ពុំមែនទាំងអស់សុទ្ធតែការធ្វើសង្គ្រាមឈ្លានពាននោះទេ ពោលគឺ​មានកុលសម្ព័ន្ធ និងនគរខ្លះ ស្ម័គ្រចិត្តស្ថិតក្រោមចំណុះនគរសុខោទ័យ តាមរយៈ​ចំណង​មិត្តភាព​ផ្សេងៗ ក្នុងនោះរួមមានទាំងនគរ Lan Na ផងដែរ។

យ៉ាងណាមិញ ទោះជានគរសុខោទ័យ មានភាពរុងរឿង​យ៉ាងណាក៏ដោយ ក៏មានអាយុកាលត្រឹម ២០០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៤៣៨ នគរនេះ​ត្រូវរលាយបាត់សូន្យវិញ ក្រោមការវាយលុកពី​នគរមួយទៀតរបស់​ថៃ គឺ «អយុធ្យា»៕

ប្រភព៖ britannica

អត្ថបទថ្មី
;