កម្ពុជា ជាជម្រកមួយរបស់សត្វត្រដក់តូច មានប្រហែល ៣ពាន់ក្បាលនៅលើពិភពលោក

  • 2020-09-10 08:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា គឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី។ សត្វត្រដក់តូច ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក។

សត្វត្រដក់តូច ដែលជាប្រភេទសត្វងាយរងគ្រោះ (រូបថត៖ អង្គការ WCS)
មានការសន្មត់ថា ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសំបុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។ ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។

យោងមាត្រា ៥៨ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០‌៛ (ដប់ម៉ឺនរៀល) ដល់ ១.០០០.០០០៛ (១លានរៀល)។ ត្រដក់តូច ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ចូលក្នុងបញ្ជីប្រភេទសត្វកម្រនៅកម្ពុជាក្រោមប្រកាសលេខ ០២០។ រៀងរាល់ឆ្នាំ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន គាំទ្រសហគមន៍មូលដ្ឋានឱ្យចូលរួមការពារនិងអភិរក្សសត្វត្រដក់តូចនេះបាន ៣០០គូ នៅក្នុងតំបន់ព្រែកទាល់ និងចំនួនប្រហាក់ប្រហែលគ្នានៅក្នុងតំបន់ខ្ពង់រាបភាគខាងនៃប្រទេស៕

ប្រភព៖ WCS Cambodia

អត្ថបទថ្មី
;