សម្តេច ហ៊ុន សែន ប្រាប់ហេតុផល​ពាក់វែនតាពណ៌ខ្មៅ ពេល​ដង្ហែព្រះមហាក្សត្រ

  • 2020-10-06 02:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បង្ហាញការ​សុំអភ័យទោស​ចំពោះ​ប្រជាពលរដ្ឋខ្មែរនូវ​កំហុសអចេតនាមួយ​ដែល​សម្តេច​បាន​ពាក់វែនតាពណ៌ខ្មៅ ក្នុងពេល​ដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ដើម្បី​ពិនិត្យព្រះរាជ​សុខភាព នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២០នេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្តេច​តេជោបាន​សរសេរពន្យល់ហេតុផលនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ថ្ងៃនេះ​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕

អត្ថបទថ្មី
;