មានតែជនជាតិជប៉ុនម្នាក់នេះប៉ុណ្ណោះ ដែលអាចចូលទស្សនាប្រាសាទ Machu Picchu របស់ប៉េរូបាន
- 2020-10-13 04:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែជនជាតិជប៉ុនម្នាក់នេះប៉ុណ្ណោះ ដែលអាចចូលទស្សនាប្រាសាទ Machu Picchu របស់ប៉េរូបាន
ចន្លោះមិនឃើញ
រដ្ឋាភិបាលប៉េរូ បានបិទមិនឱ្យភ្ញៀវចូលទស្សនាប្រាសាទ Machu Picchu អស់រយៈពេលជិត ៧ខែមកហើយ ដោយសារជំងឺកូវីដ១៩ ប៉ុន្តែលើកនេះ មានអ្នកទេសចរជប៉ុនម្នាក់ បានទទួលការអនុញ្ញាតជាពិសេស ក្នុងការចូលទស្សនា បន្ទាប់ពីរង់ចាំយ៉ាងអត់ធ្មត់ជាទីបំផុត។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
បុរសទេសចរជប៉ុនរូបនោះ មានឈ្មោះ Jesse Takayama បានទិញសំបុត្រចូលទស្សនាប្រាសាទតាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែសំណាងមិនល្អ ប្រាសាទត្រូវបានបិទមិនឱ្យចូលនាពេលនោះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ រហូតទើបមកដល់ថ្ងៃទី១០តុលាកន្លងទៅ ទើបគាត់អាចចូលទស្សនាបាន ហើយក្លាយជាអ្នកទេសចរទីមួយ ដែលបានឆ្លងកាត់តំបន់បេតិកភណ្ឌពិភពលោកនេះ ក្នុងអំឡុងមានជំងឺឆ្លងនេះ។
លោក Alejandro Neyra រដ្ឋមន្រ្តីក្រសួងវប្បធម៌ប៉េរូ បានថ្លែងឱ្យដឹងកាលពីថ្ងៃទី១២តុលាថា «គាត់បានមកប៉េរ៉ូជាមួយក្តីស្រមៃចូលទស្សនាប្រាសាទ។ ពលរដ្ឋជប៉ុនរូបនេះ បានចូលទៅជាមួយប្រធានគ្រប់គ្រងតំបន់ប្រាសាទរបស់យើង ដូច្នេះគាត់អាចធ្វើបែបនេះបាន មុនត្រឡប់ទៅប្រទេសគាត់វិញ»។
ចំណែកបុរសជប៉ុន បាននិយាយតាមវីដេអូពីលើកំពូលនៃប្រាសាទ Machu Picchu ថា៖ «នេះពិតជាអស្ចារ្យខ្លាំងណាស់! អរគុណអ្នក»។
បើតាមលោក Alejandro Neyra ឱ្យដឹងថា ប្រាសាទ Machu Picchu នឹងត្រូវបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាវិញ ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែមានចំនួនកំណត់៕