នាយករដ្ឋមន្រ្តីជប៉ុន និយាយបែបនេះ លើកមុខមាត់វៀតណាមណាស់
- 2020-10-20 06:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីជប៉ុន និយាយបែបនេះ លើកមុខមាត់វៀតណាមណាស់
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានថ្លែងថា វៀតណាមគឺជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន ហើយជាប្រទេសដែលដើរតួដ៏សំខាន់ក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ ការលើកឡើងនេះ ក្នុងពេលលោកបានឡើងថ្លែងរួមគ្នាជាមួយនាយករដ្ឋមន្រ្តីវៀតណាម អំឡុងដំណើរទស្សនកិច្ចទៅក្រុងហាណូយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោក Yoshihide Suga បញ្ជាក់ថា ក្នុងនាមជាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ជប៉ុននឹងបន្តចូលរួមចំណែកថែរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់ ដោយក្នុងនោះ លោកបានជ្រើសរើសយកវៀតណាម ជាប្រទេសទីមួយនៃដំណើរទស្សនកិច្ចរបស់លោក ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនមក។
បើតាមលោក Suga ជប៉ុនបានសម្រេចចិត្តផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់វៀតណាម ខណៈប្រទេសនេះកំពុងជួបគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ ហើយសន្យាចែករំលែកបទពិសោធន៍បញ្ហានេះដល់វៀតណាមទៀតផង។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរបានព្រមព្រៀងគ្នាលើការរឹតចំណងសហប្រតិបត្តិការ ក្នុងនោះរួមមានបញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការយោធា ដោយជប៉ុន នឹងផ្ទេរ-លក់ បច្ចេកវិទ្យាយោធា និងសព្វាវុធឱ្យវៀតណាម៕