ផ្លូវក្រវាត់ក្រុងទី៤ សិក្សាចប់ហើយ មានប្រវែងជិត ២០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត៤
- 2020-10-21 02:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវក្រវាត់ក្រុងទី៤ សិក្សាចប់ហើយ មានប្រវែងជិត ២០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត៤
ចន្លោះមិនឃើញ
ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាចប់សព្វគ្រប់ហើយក្នុងឆ្នាំ២០២០នេះ ដោយផ្លូវនេះមានប្រវែងសរុប ១៩៥គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន៤ គឺកំពង់ស្ពឺ (៣ស្រុក) តាកែវ (១ស្រុក) កណ្តាល (៨ស្រុក) និងព្រៃវែង (២ស្រុក)។ នេះបើតាមការបញ្ជាក់របស់លោក លីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសិក្ខាសិលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោកបន្តថា ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។
សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើអនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យកកស្ទះដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុងបានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕