ដឹងអត់ថា លោក ចូ បៃឌិន ដែលឈ្នះឆ្នោត មានឈ្មោះពេញអ្វី?

  • 2020-11-08 01:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូ បៃឌិន (Joe Biden) ដែលមកពីគណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះឆ្នោត​ក្លាយ​ជាប្រធានាធិបតីអាមេរិកទី៤៦ ដោយមានសំឡេងនាំមុខដូណាល់ ត្រាំ ២៩០ ទល់នឹង ២១៤អង្គបោះឆ្នោត។

ឈ្មោះ Joe Biden គឺ​ជាឈ្មោះកាត់​ដែលមកពីឈ្មោះពេញ «Joseph Robinette Biden»។ លោក​កើត​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅក្រុង Scranton រដ្ឋ Pennsylvania។ លោកបានក្លាយជាសមាជិកព្រឹទ្ធសភាប្រចាំ​រដ្ឋ Delaware ពីឆ្នាំ​១៩៧៣ ដល់ឆ្នាំ​២០០៩។ បន្ទាប់មកជាអនុប្រធានាធិបតី ក្នុងអាណត្តិអតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីខែ​មករា ឆ្នាំ​២០០៩ ដល់ខែមករា ឆ្នាំ​២០១៧។

លោក ចូ បៃឌិន នឹង​ចូល​កាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ នៅខែមករា ឆ្នាំ​២០២១ខាងមុខនេះ៕

ប្រភព៖ britannica

អត្ថបទថ្មី
;