ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក បាន​ទាំង​ប្រាក់​ខែ​ច្រើន​និងមាន​អត្ថប្រយោជន៍​ពិសេស​១៩!

  • 2020-11-09 00:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​អំណាច តើ​ការ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​ទទួល​បាន​នូវ​​គុណ​ប្រយោជន៍​អ្វី​ខ្លះ? បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Business Insider បាន​ឲ្យ​ដឹង​ថា មាន​អត្ថប្រយោជន៍​ពិសេស​ចំនួន ១៩ ដែល​​បុគ្គល​​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​​​នឹង​ទទួល​បាន។ អត្ថប្រយោជន៍​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖

១. ប្រាក់​​ប្រចាំ​ឆ្នាំ​ចំនួន ៤០​ម៉ឺន​ដុល្លារ ទាំង​កំឡុង​ពេល​កាន់​តំណែង និង​ក្រោយ​ចាកចេញ​ពី​តំណែង (+ ប្រាក់​ធ្វើ​ដំណើរ ១០​ម៉ឺន​ដុល្លារ និង​ប្រាក់​សម្រាប់​ការ​កម្សាន្ត ១៩០០០​ដុល្លារ)

២. មាន​សិទ្ធិ​រស់នៅ​ក្នុង​សេតវិមាន​ដ៏​ស្គឹមស្គៃ

៣. ទទួល​បាន​លុយ​រដ្ឋ ១០​ម៉ឺន​ដុល្លារ​ដើម្បី​កែខៃ​សេតវិមាន​​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន

៤. អាច​​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់ និង​បន្លែ​ដែល​ដាំ​នៅ​ក្នុង​សួន​ច្បារ​​នៃ​សេតវិមាន

៥. មាន​ចុងភៅ​កំពូលៗ​សម្រាប់​ចម្អិន​អាហារ និង​នំ​ឲ្យ​បរិភោគ

៦. មាន​អ្នក​បម្រើ និង​អ្នក​មើល​ការ​ខុស​ត្រូវ​​ក្នុង​សេតវិមាន

៧. អាច​ប្រើប្រាស់​កន្លែង​កម្សាន្ត​ជា​ច្រើន​នៅ​ក្នុង​សេតវិមាន

៨. មាន​រោងកុន​សម្រាប់​មើល​ផ្ទាល់​ខ្លួន

៩. អាច​ស្នាក់នៅ​ផ្ទះ​លំហែកាយ Camp David (ដែល​​ទុក​ឲ្យ​ប្រធានាធិបតី) នៅ​រដ្ឋ Maryland

១០. អាច​ប្រើប្រាស់​យន្តហោះ Air Force One បាន

១១. មាន​ឧទ្ធម្ភាគចក្រ​​ខ្នាត​តូច​ផ្ទាល់​ខ្លួន Marine One

១២. មាន​កង​អង្គរក្ស​ការពារ​គ្រប់​ពេល បើ​ទោះ​ជា​ចូលនិវត្តន៍​ក៏​ដោយ

១៣. អាច​ជិះ​ក្នុង​រថយន្ត​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្ពស់ "The Beasts"

១៤. មាន​សិទ្ធិ​គ្រប់គ្រង​ផ្ទះ​សម្រាប់​ទទួល​ភ្ញៀវ​ពិសេស​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Blair House"

១៥. ទោះ​ចូល​និវត្តន៍ ប្រធានាធិបតី​នៅ​អាច​ទទួល​​កញ្ចប់​ថវិកា​សម្រាប់​វិស្សមកាល​ដដែល

១៦. ទទួល​បាន​ការ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ដ៏​ល្អ​បំផុត

១៧. ទទួល​បាន​ប្រាក់​សោធននិវត្តន៍​​ក្នុង​ចំនួន​ច្រើន

១៨. ខាង​សេតវិមាន​ជា​អ្នក​រ៉ាប់រង​លើ​ថ្លៃ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី

១៩. ប្រធានាធិបតី​ និង​ក្រុម​គ្រួសារ ពេល​​ស្លាប់​ទៅ នឹង​ទទួល​​បាន​​ការ​ធ្វើ​ពិធី​បុណ្យ​រដ្ឋ​ជា​សាធារណៈ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;