ចៅស្រីច្បងរបស់បៃដិន ទាំងឆ្លាត ទាំងស្អាត ហើយចេះជួយលោកតាពេលឃោសនាបោះឆ្នោតទៀត!
- 2020-11-11 03:16:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅស្រីច្បងរបស់បៃដិន ទាំងឆ្លាត ទាំងស្អាត ហើយចេះជួយលោកតាពេលឃោសនាបោះឆ្នោតទៀត!
ចន្លោះមិនឃើញ
លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ជាមនុស្សម្នាក់ដែលគេមើលឃើញថាតែងតែនៅជាមួយគ្រួសារជាប់ជានិច្ច មិនថាអំឡុងពេលកូវីដនោះទេ។ ជាពិសេស គឺជាមួយចៅៗទាំង ៧ របស់លោក។ ក្នុងចំណោមចៅៗទាំងអស់ ចៅស្រីច្បង ដែលមានឈ្មោះថា Naomi Biden ជាចៅដែលលេចធ្លោជាងគេលើឆាកនយោបាយ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកតា។
មិនត្រឹមតែចូលរួមដោយផ្ទាល់នោះទេ Naomi ក៏សកម្មនៅលើបណ្ដាញសង្គមផងដែរ ជាពិសេសគឺនៅលើ Twitter។ រូបភាពអបអរការជាប់ឆ្នោតរបស់លោកមួយសន្លឹករបស់នាង បានផ្ទុះយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
បើនិយាយពីស្នេហាវិញ Naomi កំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Peter Neal ដែលជានិស្សិតច្បាប់នៅសាកលវិទ្យាល័យ Pennsylvania។
ក្រៅពី Naomi ចៅនាក់ផ្សេងទៀតដែលចូលរួមក្នុងយុទ្ធនាការឃោសនារបស់លោក Biden រួមមាន Finnegan, Maisy, Natalie និង Robert Biden។ ចំណែកចៅពៅ២នាក់ទៀត គឺទើបមានអាយុពីរបីឆ្នាំប៉ុណ្ណោះ៕
រូបភាពពី Instagram Naomi Biden