ដំរីញីឈ្មោះ ចម្រើន រស់នៅជាមួយដំរី សាគរ ទទួលបានការផ្ដល់ចំណីជាង ១០០គីឡូក្នុងមួយថ្ងៃ

  • 2020-12-18 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំរីញីដ៏ស្រស់ស្អាតមួយក្បាលឈ្មោះថា “ចម្រើន” ត្រូវបានជួយសង្គ្រោះកាលពីប្រមាណ ១៥ឆ្នាំមុន បន្ទាប់ពីអ្នកភូមិបានដេញបង្អើលដោយចាក់ទឹកអាស៊ីតទៅចំត្រង់ផ្នែកក្បាលរបស់ នាង ខណៈពេលដែលនាងបានចូលលុកលុយដាំណាំរបស់អ្នកភូមិទាំងនោះ។

ការសម្រេច ចិត្តដ៏លំបាកមួយត្រូវបានធ្វើឡើង គឺការនាំយកនាងមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ​ ក្រោយពីបរាជ័យនៅក្នុងការនាំនាងទៅរកហ្វូងរបស់នាងវិញ។ សព្វថ្ងៃនេះ នាងកំពុងរស់នៅជាមួយនឹងដំរីឈ្មោលមួយក្បាលឈ្មោះថា “សាគរ” និងនៅបន្ត ទទួលបានការផ្គត់ផ្គង់ចំណីជាង ១០០គីឡូក្រាមជារៀងរាល់ថ្ងៃ។

ដំរីមានការចងចាំ ដែលមិនគួរឲ្យជឿហើយនាងអាចនឹងត្រឡប់មកលុកលុយដំណាំសារជាថ្មី ប្រសិនបើពេលនេះ នាងបន្តរស់នៅក្នុងព្រៃនោះ ថែមទាំងអាចនឹងទទួលរងគ្រោះថ្នាក់ពីសំណាក់អ្នកភូមិជាថ្មីផង។ តើអ្នកអាចចូលរួមគាំពារ សត្វព្រៃថ្ងៃនេះ និងជួយពួកយើងបន្តផ្តល់ឲ្យនាងបានទេ?

ប្រភព៖ ការសម្ព័ន្ធមិត្ដសត្វព្រៃ

អត្ថបទថ្មី
;