ឆ្លងកូវីដ ១១៥នាក់​ទៀតហើយ ពាក់ព័ន្ធនឹងខេត្ត សាមុត សាខន!

  • 2020-12-28 07:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាលថៃ បាន​ប្រកាសឱ្យដឹង​នៅថ្ងៃទី២៨ធ្នូនេះថា ថៃបាន​រកឃើញ​ករណីឆ្លងកូវីដ១៩សរុប ១៤៤នាក់ ក្នុងនោះ ១១៥នាក់ ជាអ្នកពាក់ព័ន្ធ​នឹងការផ្ទុះកូវីដ១៩ នៅខេត្តសាមុត សាខន។

ការឆ្លងក្នុងសហគមន៍១១៥នាក់នេះ គឺត្រូវបានរកឃើញនៅក្នុងខេត្តសុខោទ័យ ១នាក់, ផាទុម ថានី ២នាក់, ណុនថាបុរី ២នាក់, ណាខន ណាយ៉ក ២នាក់, ណាខន ផាថម ១៧​នាក់, សាមុត សាខន ១នាក់, សាមុត ប្រាកាន ៥នាក់, ក្រុងបាងកក ១០នាក់, លព បុរី ១នាក់, រ៉ាយ៉ង ២១នាក់, ឈុនបុរី ១នាក់ និងឈៀងម៉ៃ ១នាក់។

គិត​ពីថ្ងៃទី១៥ ដល់ ២៧ធ្នូ ករណីឆ្លងក្នុងស្រុកនៅប្រទេសថៃ បាន​កើនឡើងដល់ ៤៣ខេត្តហើយ។

បើគិតត្រឹមថ្ងៃទី២៨ធ្នូនេះ ថៃមានករណីឆ្លងកូវីដ១៩​សរុប ៦២៨៥នាក់ ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយ ៤១៨០នាក់៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;