ផ្ទុះការឆ្លងកូវីដ​ក្នុង​ខារ៉ាអូខេមួយកន្លែង នៅក្រុងបាងកក

  • 2020-12-31 01:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គលិកចំនួន២១នាក់​នៅក្នុង​ហាងខារ៉ាអូខេមួយកន្លែងឈ្មោះ Nong Mai នៅក្រុងបាងកក ប្រទេសថៃ បានឆ្លងកូវីដ១៩ ពី​មនុស្សម្នាក់​ដែលផ្ទុកជំងឺនេះ​មកពីខេត្តណុនថាបុរី។ នេះបើតាមអ្នកនាំពាក្យសាលាក្រុងបាងកក កាលពីថ្ងៃទី៣០ធ្នូ។

រូបតំណាង
អាជ្ញាធរ​កំពុង​ស្វែងរកមនុស្ស​ដែលបានចូលហាងនេះ និង​ហាង​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ ក្នុងអំឡុងពីថ្ងៃទី១៥ ដល់ ២៩ ខែធ្នូ។

មុនរកឃើញ​ករណីឆ្លងថ្មីនេះ នៅក្រុងបាងកក​កាលពីម្សិលមិញ ក៏បានរកឃើញ​ករណីឆ្លង ១៧នាក់រួចមកហើយ។ ដូច្នេះសរុបមកទល់ពេលនេះ ក្រុងបាងកក មាន​ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍នេះ កើនឡើង​ដល់ ១២៥នាក់ហើយ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;