អន្ទាក់​៥​ប្រភេទ​នេះ​ហើយ​ដែល​កំពុង​សម្លាប់​សត្វ​ព្រៃ​នៅ​កម្ពុជា​យ៉ាង​រង្គាល​

  • 2021-01-19 07:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ សេង ទៀក នាយក​អង្គការ​ WWF​​ បាន​ឱ្យដឹងថា អន្ទាក់ ៥ប្រភេទខុសៗគ្នា មានមុខងារ​សម្លាប់​សត្វយ៉ាងស្ងៀមស្ងាត់​បំផុត ហើយ​ការបរបាញ់ និង​ការបាត់បង់ទីជម្រក ក៏​ជាមូលហេតុ​បណ្តាល​ឱ្យបាត់បង់សត្វព្រៃផងដែរ។ ការថ្លែងនេះធ្វើឡើង​​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយ​មរណ៍​ស្តី​ពី​ស្ថានភាព​សត្វ​ជើង​ចំ​ពាម​និង​ដែន​ចម្រក​សត្វ​​ព្រៃ​ស្រែពក កាល​ពី​ថ្ងៃទី១៥ ​ខែ​ មករា​ ឆ្នាំ​២០២១ ។

លោក​ សេង ទៀក នាយក​អង្គការ​ WWF
អន្ទាក់​ទាំង​នោះ​រួម​មាន៖

១. អន្ទាក់​ ខ្សែកាប ធ្វើ​ពី​ខ្សែ​កាប​សរសៃ​ដែក​ សម្រាប់​ចាប់​សត្វ​មាន់​ព្រៃ ត្រកួត​ និង​ដំរី​​​

២. អន្ទាក់ ខ្សែគោ មុខ​ងារ​របស់​វា​គឺ​ស្រ​ដៀង​គ្នា​ទៅ​ហ្នឹង​អន្ទាក់​ខ្សែកាប​

៣. អន្ទាក់ រឺស័រ ធ្វើ​ពី​ដែក​មាន​កម្លាំង​ខ្លាំង​​​​​​

៤. អន្ទាក់ អង្គប់ វា​ទំនើប​ធ្វើ​ពី​ដែក​មាន​ធ្មេញ​មាន​កម្លាំង​ អាច​ធ្វើ​ឲ្យ​សត្វ​ដាច់​ ​​​

៥. អន្ទាក់ ឆក់​ គឺ​ប្រើ​ដោយ​កម្លាំង​អាគុយ​ប្រើប្រាស់​មនុស្ស​បញ្ជា​ផ្ទាល់

សូម​​​​​​​​​​បញ្ជាក់​ផង​ដែរ​ថា​ តាម​របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន​ ក្នុង​​ឆ្នាំ ២០២០ អន្ទាក់​​ជិត​១​មុឺន​អន្ទាក់​ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការ​ពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី ៕

អត្ថបទថ្មី
;