កំណត់ត្រា​ពិភពលោក​ថ្មី​! អ្នក​ចាំទី​ម្នាក់​ធ្វើ​បាន​រឿង​ដែល​គ្រប់គ្នា​មិន​នឹក​ស្មាន​ដល់(មាន​វីដេអូ)

  • 2021-01-22 04:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tom King ​លេង​ក្នុង​តំណែង​ជា​ ​អ្នកចាំទី​ឲ្យ​ក្លឹប Newport Country AFC ​។ អ្នកចាំទី​សញ្ជាតិ​អង់គ្លេស រូប​នេះ​ទាត់​កែ​បាល់​ពី​មុខ​ទី​ខ្លួន​ឯង​ចម្ងាយ ៩៦,១ ម៉ែត្រ​រហូត​ដល់​បាល់​ចូល​ទី​គូ​ម្ខាង​ទៀត​យ៉ាង​អស្ចារ្យ​ ជួយ​ក្រុម Newport ​ស្មើ​ក្រុម​ Cheltenham Town ​​​១-១ ​កាល​ពី​ថ្ងៃ​អង្គារ​។

​ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​ រូបគេ​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​ ក្លាយ​ជា​ ​អ្នកចាំទី​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ឆ្ងាយ​បំផុត។ ​កំណត់ត្រា​មុនៗ​​កាន់​កាប់​ដោយ​អ្នកចាំទី ម្នាក់ឈ្មោះថា Asmir Begovic កាលពីឆ្នាំ ២០១៣ អាច​ទាត់​បាន​ចម្ងាយ ៩១,៩ ម៉ែត្រនៅក្របខ័ណ្ឌកំពូលអង់គ្លេស ទល់នឹងក្រុម Southampton និងម្នាក់ទៀតគឺ Ederson របស់​ក្លឹប Machester City អាច​ទាត់​បាន​​ចម្ងាយ​ ៧៥,៧ ម៉ែត្រ។

​ជម្រាប​ជូន​ដែរ​ថា បច្ចុប្បន្នក្លឹប Newport Country ស្ថិត​នៅ​លីគ​ទី២ អង់គ្លេស ពួក​គេ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ២ រដូវកាល​ថ្មី។ ប្រភព៖ guinnessworldrecords

ទស្សនា​វីដេអូ​ខាងក្រោម៖ (Tom King)

(Asmir Begovic កាលពីឆ្នាំ ២០១៣)

(Ederson ឆ្នាំ ២០១៨)

អត្ថបទ៖ រក្សា

;