បន្ទាប់ពីស្ដេចថៃ តើខ្សែរាជវង្សណាទៀត ដែលជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារដាច់គេ?
- 2021-02-03 06:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីស្ដេចថៃ តើខ្សែរាជវង្សណាទៀត ដែលជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារដាច់គេ?
ចន្លោះមិនឃើញ
គិតត្រឹមខែមករា ឆ្នាំ២០២០ មានបុគ្គលជាខ្សែរាជវង្សចំនួន ៥អង្គ ដែលសម្បូរទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP ខ្សែរាជវង្សទាំង៥អង្គនោះមានដូចជា៖
១. ព្រះមហាក្សត្រថៃ Maha Vajiralongkorn
ព្រះអង្គឡើងស្នងរាជ្យបន្តពីព្រះបិតា Bhumibol Adulyadej នៅក្នុងឆ្នាំ២០១៦។ ដោយមានទ្រព្យសម្បត្តិមហាសាលដល់ ៤៣ពាន់លានដុល្លារ ស្ដេចថៃអង្គនេះគឺជាព្រះមហាក្សត្រដែលមានជាងគេលំដាប់ទី១ មិនទាន់មានគូប្រជែងអាចខិតមកកៀកក្បែរបាននោះទេ។ យោងតាម Fortune បានឲ្យដឹងថា ទ្រព្យសម្បត្តិព្រះអង្គ Maha Vajiralongkorn ភាគច្រើនបានមកពីភាគហ៊ុន ២៣% នៅក្នុងធនាគារ Siam Commercial Bank និងក្រុមហ៊ុនស៊ីម៉ងត៍ Siam Cement Group។
២. ស្ដេចព្រុយណេ Hassanal Bolkiah
មេដឹកនាំព្រុយណេអង្គនេះ បច្ចុប្បន្នកំពុងក្ដោបទ្រព្យសម្បត្តិក្នុងដៃប្រមាណជា ២៨ពាន់លានដុល្លារ ដែលប្រភពភាគច្រើនបានពីស្តុកប្រេងដ៏ធំបំផុតនៅក្នុងប្រទេស។
៣. ស្ដេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud
ទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ បានធ្វើឲ្យព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud ឈរនៅលំដាប់ថ្នាក់ទី៣លើពិភពលោក ជាខ្សែរាជវង្សដែលមានជាងគេ។ ប្រាក់មួយផ្នែករបស់ព្រះអង្គបានពីចំណែកធនធានសរុបនៃក្រុមគ្រួសាររាជវង្សអារ៉ាប់ ដែលមានសរុបដល់ ១,៤ទ្រីលានដុល្លារឯណោះ ដោយរកបានពីការលក់សាំង និងហ្គាសធម្មជាតិ។
៤. ព្រះអង្គម្ចាស់ Khalifa bin Zayed Al Nahyan ប្រធានាធិបតីអារ៉ាប់រួម
ព្រះអង្គមានទ្រព្យសម្បត្តិសរុបចំនួន ១៥ពាន់លានដុល្លារ ដែលភាគច្រើនបានពីការលក់ប្រេងរបស់ប្រទេសអារ៉ាប់រួម។
៥. ស្ដេចម៉ារុក Mohammed VI
ទ្រព្យសម្បត្តិទ្រង់អាចស្ថិតនៅចន្លោះពី ២ ទៅ ៨ពាន់លានដុល្លារ ដែលបន្សល់ទុកពីព្រះបិតាទ្រង់ ជាចំណែកហ៊ុន ៣៥% នៃក្រុមហ៊ុនបណ្ដាក់ទុន Société Nationale d‘Investissement។ ក្រៅពីនេះ ទ្រង់ក៏មានភាគហ៊ុននៅក្នុងធនាគារដ៏ធំបំផុតនៅម៉ារុក Attijariwafa ក្រុមហ៊ុនរ៉ែ Group Managem ក្រុមហ៊ុនស្ករ Cosumar និងក្រុមហ៊ុនទឹកដោះគោ Centrale Dannone៕