រកឃើញប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដពី COVAX ហើយ!
- 2021-02-24 09:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដពី COVAX ហើយ!
ចន្លោះមិនឃើញ
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហ្គាណា បានក្លាយជាប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពី COVAX ក្នុងចំនួន ៦០ម៉ឺនដូសដែលជាវ៉ាក់សាំងផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា សហការជាមួយក្រុមហ៊ុន AstraZeneca។
ហ្គាណារំពឹងថានឹងទទួលបានវ៉ាក់សាំងនេះពី COVAX ជាច្រើនដូសបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ពោលគឺនឹងអាចទទួលបានសរុបប្រមាណ ២,៤លានដូស។
សូមរំលឹកថា កាលពីថ្ងៃទី១៥កុម្ភៈ អង្គការសុខភាពពិភពលោកបានសម្រេចចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងប្រទេសឥណ្ឌា COVISHIELD សម្រាប់ការប្រើប្រាស់បន្ទាន់។
មជ្ឈមណ្ឌល COVAX បញ្ជាក់ថា ខ្លួននឹងចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២ពាន់លានដូស ទៅកាន់ពិភពលោកនៅត្រឹមចុងឆ្នាំ២០២១៕