ធូរចិត្ត! វ៉ាក់សាំងចិន អាចការពារ​​កូវីដពូជថ្មីដែល​មានប្រភពនៅ​ឥណ្ឌាបាន

  • 2021-05-21 06:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសិក្សា​បឋម​រកឃើញ​ថា វ៉ាក់សាំង​កូវីដ១៩របស់ចិន គឺ​អាច​ការពារ​វីរុសកូវីដ១៩បម្លែងថ្មី​ដែលមាន​ប្រភពនៅឥណ្ឌា B1617បាន។ នេះបើតាម​ការបញ្ជាក់​របស់​លោក Shao Yiming អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិន ក្នុងសន្និសីទកាសែត​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២១។

លោក​លើកឡើង​ថា ចិន​បាន​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះ​វីរុសបម្លែងថ្មី​ដែលមានប្រភព​នៅឥណ្ឌាមួយនេះ ហើយ​បាន​បើកការស្រាវជ្រាវ និង​ប្រមូលទិន្នន័យ។ វីរុសនេះ នឹងបន្តបម្លែងខ្លួនថែមទៀត ដូច្នេះការផ្លាស់ប្តូរជាច្រើន នឹងកើតឡើង។

ក្នុងន័យនេះ លោក Shao បាន​អះអាង​ថា នៅពេល​វ៉ាក់សាំង​ប្រទេសដទៃ​ដែលកំពុងមាន​បច្ចុប្បន្ន ប្រែទៅជា​លែងមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​នឹង​វីរុស​បម្លែងថ្មីៗ គឺ​វ៉ាក់សាំងចិននឹង​ផ្តល់​ដំណោះស្រាយ​យ៉ាងឆាប់រហ័ស ពោលគឺ​វ៉ាក់សាំងចិន នឹងត្រូវបង្កើនការផលិតយ៉ាងលឿន ដោយមិនចាំបាច់​ផ្លាស់ប្តូរបច្ចេកទេស​នៃការផលិតនោះទេ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;