CDC ព្យាករពីស្ថានភាពកូវីដនៅអាមេរិក ក្នុងរយៈពេល ៤សប្តាហ៍ក្រោយ
- 2021-05-31 03:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CDC ព្យាករពីស្ថានភាពកូវីដនៅអាមេរិក ក្នុងរយៈពេល ៤សប្តាហ៍ក្រោយ
ចន្លោះមិនឃើញ
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានព្យាករថា ករណីឆ្លងកូវីដ១៩ ការបញ្ជូនទៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារជំងឺនេះនៅអាមេរិក នឹងធ្លាក់ចុះក្នុងរយៈពេល ៤សប្តាហ៍ក្រោយ ដោយសារការចាក់វ៉ាក់សាំងបានច្រើនលើសលប់។
គួរដឹងថា គិតមកដល់ពេលនេះ រដ្ឋចំនួន១០ បានសម្រេចតាមគោលដៅរបស់រដ្ឋបាលបៃឌិន ដែលចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ ឱ្យបាន ៧០% ត្រឹមថ្ងៃ៤កក្កដាខាងមុខ យ៉ាងហោច១ដូស។
ជារួមគិតមកដល់ពេលនេះ ប្រជាជនអាមេរិកប្រមាណ ៥០%ហើយ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោច ១ដូស ហើយជាង ៤០% គឺចាក់បានគ្រប់ដូស។ នេះបើយោងតាមទិន្នន័យរបស់ CDC។
គិតត្រឹមព្រឹកថ្ងៃទី៣១ឧសភានេះ អាមេរិកមានករណីឆ្លងកូវីដ១៩សរុប ជាង ៣៤,០៤លាននាក់ ក្នុងនោះស្លាប់ជាង ៦០,៩ម៉ឺននាក់ និងជាសះស្បើយជាង ២៧,៨៤លាននាក់៕