វ៉ាក់សាំងចិនថ្មីដែលត្រូវ​ចាក់ដល់ ៣ដូស ចាប់ផ្តើម​ចាក់​នៅ​ក្រុងប៉េកាំងហើយ!

  • 2021-05-31 07:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំងចិន​ដែលត្រូវចាក់៣ដូស ផលិតរួមគ្នាដោយ វិទ្យាស្ថាន​មីក្រូជីវសាស្រ្តនៃ​បណ្ឌិតសភាវិទ្យាសាស្រ្តចិន និង​ក្រុមហ៊ុន Anhui Zhifei Longcom Biopharmaceutical Co.Ltd គឺត្រូវបានចាប់ផ្តើម​ចាក់នៅក្រុងប៉េកាំង​ហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់​បន្ទាន់​ក្នុងប្រទេសចិន កាលពីថ្ងៃទី១០ មីនា។

អ្នកទទួល​ចាក់ដំបូងគេ គឺ​ជា​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​មីក្រូជីវសាស្រ្ត កាលពីថ្ងៃទី២៧ឧសភា។

សូមជម្រាប​ថា លទ្ធផល​នៃការចាក់សាកល្បងដំណាក់កាលទី២ នៃវ៉ាក់សាំងនេះ លើមនុស្សអាយុ ១៨ ទៅ ៥៩ឆ្នាំ បង្ហាញថា ក្រោយចាក់២ដូស វា​មាន​ប្រសិទ្ធភាព ៨៣% ការពារពីកូវីដ១៩ តែចាក់ដល់ដូសទី៣ បង្កើន​ប្រសិទ្ធភាព​ដល់ទៅ ៩៧% ឯណោះ។

កាលពី​សិក្សា​ដំណាក់កាល​ដំបូង ធ្វើលើមនុស្សអាយុចាប់ពី ៦០ឆ្នាំ​ឡើងទៅ បង្ហាញ​ប្រសិទ្ធភាព​ ៩៥% ក្រោយចាក់ដូសទី៣ ហើយគ្មានផលរំខាន​កើតឡើងទេ៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;