បណ្ដុំរថយន្តមានតម្លៃ និងទំនើបៗទាំង ១៥គ្រឿងរបស់ Mr. Bean
- 2021-06-07 00:37:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំរថយន្តមានតម្លៃ និងទំនើបៗទាំង ១៥គ្រឿងរបស់ Mr. Bean
ចន្លោះមិនឃើញ
ពេលនិយាយពីរឿងរថយន្តរបស់ Mr. Bean នោះគ្រប់គ្នាច្បាស់ជានឹកស្រមៃដល់ Mini Cooper ពណ៌បៃតង ដែលលោកឧស្សាហ៍ជិះនៅក្នុងកម្រងវីដេអូកំប្លែងជាច្រើននាពេលកន្លងទៅ។ វាជាប្រភេទរថយន្តអង់គ្លេសម៉ាក Leyland Mini 1000 Mark 4 ផលិតឆ្នាំ១៩៧៦។ ប៉ុន្តែរថយន្តដ៏ចាស់ជំនាន់នេះមិនមែនជាយានជំនិះដែលលោក Rowan Atkinson ហៅ Mr. Bean ប្រើប្រាស់ជាប្រចាំនៅក្នុងជីវិតពិតរបស់លោកនោះឡើយ។
ផ្ទុយពីការភាន់ច្រឡំនៃមនុស្សភាគច្រើន តារាសម្ដែងអង់គ្លេសរូបនេះសម្បូរទៅដោយរថយន្តទំនើបៗ និងមានតម្លៃថ្លៃជាច្រើនគ្រឿង។ បើតាមសារព័ត៌មានចុះផ្សាយនាពេលកន្លងមក បានឲ្យដឹងថា Mr. Bean ធ្លាប់បានសាងសងអគារសម្រាប់ទុករថយន្ត ដែលមានតម្លៃប្រមាណជា ១០ ទៅ ២០លានដុល្លារថែមទៀតផង។
ខាងក្រោមនេះគឺជារថយន្តចំនួន ១៥គ្រឿង ដែលស្ថិតនៅក្នុងហ្គារាសដ៏ធំស្កឹមស្កៃរបស់ Mr. Bean៖
១. JAGUAR MK7
២. MCLAREN F1
៣. JOHNNY ENGLISH ROLLS-ROYCE
៤. LAND ROVER DEFENDER 90 HERITAGE
៥. BMW 328
៦. LANCIA THEMA 8.32 SERIES 1
៧. ASTON MARTIN VANTAGE
៨. ROLLS-ROYCE GHOST
៩. SKODA SUPERB
១០. MERCEDES-BENZ SLS AMG
១១. MERCEDES-BENZ 500E
១២. FORD FALCON
១៣. ASTON MARTIN V8 ZAGATO
១៤. AUDI A8
១៥. BMW I3