ពេលលេងទឹកសមុទ្រ Mark Zuckerberg តែងពាក់ឧបករណ៍ការពារពិសេសនេះនៅកដៃកជើង
- 2021-06-14 02:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលលេងទឹកសមុទ្រ Mark Zuckerberg តែងពាក់ឧបករណ៍ការពារពិសេសនេះនៅកដៃកជើង
ចន្លោះមិនឃើញ
រាល់បុគ្គលិកល្បីៗលើពិភពលោកសុទ្ធតែមានរបៀបការពារសុវត្ថិភាពពិសេសៗរៀងៗខ្លួន។ លោក Mark Zuckerberg ក៏មិនដាច់ដោយឡែកពីគេឯងនោះដែរ។ ស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុករូបនេះ ត្រូវគេសង្កេតឃើញថា លោកបានការពារយ៉ាងម៉ត់ចត់នៅលើប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាសុន្តិសុខផ្ទាល់ខ្លួនរបស់លោក។ ជាឧទាហរណ៍ នៅពេលលោក Mark បានលេងសមុទ្រម្ដងៗ លោករមែងពាក់ឧបករណ៍ការពារម៉្យាងនៅលើកជើង ឬកដៃរបស់លោក។
ឧបករណ៍ការពារនោះគឺជា ខ្សែដៃមានបច្ចេកវិទ្យាអាចទប់ស្កាត់ពីការវាយប្រហារពីសត្វត្រីឆ្លាម។ វាមានឈ្មោះថា Sharkbanz 2 ដែលលោក Mark បានទិញពីវិបសាយផ្លូវការរបស់ក្រុមហ៊ុន Sharkbanz ក្នុងតម្លៃ ៨៤ដុល្លារ។ ក្រុមហ៊ុន Sharkbanz បានអះអាងថា ឧបករណ៍ជំនួយនេះអាចបញ្ចេញរលកចរន្តអគ្គិសនី ដើម្បីរំខានដល់សមត្ថភាពស្វែងរកចំណីរបស់ត្រីឆ្លាមដែលនៅក្នុងបរិវេណនោះ។
Sharkbanz 2 មិនមែនមានតែលោក Mark Zuckerberg ដែលពាក់សម្រាប់ការពារឡើយ ពោលគឺនៅមានបុគ្គលល្បីៗជាច្រើននាក់ទៀតក៏បានប្រើប្រាស់វាផងដែរដូចជា កីឡាករជិះក្ដារស្គីលើទឹកដ៏ល្បីលោក Barton Lynch និងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ជាដើម។
សូមបញ្ជាក់ថា ទោះឧបករណ៍នេះមានភាពល្បីល្បាញ ក៏នៅមានមង្ទិលសង្ស័យមួយចំនួនពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វា។ លោក Erich Ritter ដែលជាអ្នកជ្រមុជទឹកថតរូបត្រីឆ្លាម បានបញ្ជាក់ថា ឧបករណ៍នេះគ្មានអត្ថប្រយោជន៍ទេ ហើយវាគ្រាន់តែអាចការពារផ្នែកផ្លូវចិត្តអ្នកទៅលេងទឹកសមុទ្រប៉ុណ្ណោះមិនឲ្យខ្លាច តែតាមភាពពិតជាក់ស្ដែងគឺវាគ្មានបានការអ្វីឡើយ៕