NATO បង្ហាញ​ភាព​ភ័យខ្លាច​ចំពោះយោធាចិន

  • 2021-06-15 03:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំកំពូលរបស់​សម្ព័ន្ធ NATO នៅថ្ងៃទី១៤ មិថុនា ២០២១ បាន​បង្ហាញ​ពីភាព​ភ័យខ្លាចចំពោះ​យោធាចិន ដោយព្រមាន​ថា ចិន​បាន​បង្កការគំរាមកំហែង​ចំពោះ​សណ្តាប់​ធ្នាប់អន្តរជាតិ។

NATO លើកឡើង​ថា ចិន​កំពុង​ពង្រីក​អាវុធនុយក្លេអ៊ែរ ធ្វើទំនើបកម្មយោធា និង​សហប្រតិបត្តិការយោធាជាមួយ​រុស្ស៊ី​ និងការក្លែងបន្លំព័ត៌មាន ដែល​ជាផ្នែកមួយ​ដ៏ធំនៃការគំរាមកំហែង។

ជាមួយគ្នានេះ NATO ក៏បាន​ប្តេជ្ញាពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្តោតលើវិស័យអវកាស ទប់ទល់​នឹង​ការគ្រប់គ្រង​អវកាស​របស់​ប្រទេសអមិត្ត​ផងដែរ។

យ៉ាងណាមិញ លោក Jens Stoltenberg អគ្គលេខាធិការ​ NATO បានបញ្ជាក់​ថា ចិន​មិនមែន​ជាសត្រូវនោះទេ ប៉ុន្តែ​ NATO ត្រូវប្រុងប្រយ័ត្នចំពោះចិន ដើម្បី​ការពារ​ផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ «ឥទ្ធិពល​កាន់តែរីកធំឡើង និង​គោលនយោបាយការបរទេសរបស់ចិន បាន​បង្កជាការប្រឈមមុខចំពោះ​សន្តិសុខសម្ព័ន្ធមិត្ត»៕

ប្រភព៖ Financial Time

អត្ថបទថ្មី
;