ក្រៅពី​វៀតណាម! ជប៉ុន គ្រោង​បញ្ជូន​វ៉ាក់សាំង​ឱ្យ​ប្រទេស​អាស៊ាន ៤​ទៀត

  • 2021-06-16 04:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុននឹង​បញ្ជូន​វ៉ាក់សាំង​កូវីដ១៩ ចំនួន ១លាន​ដូស ទៅឱ្យប្រទេស​វៀតណាម ខណៈប្រទេសនេះ​កំពុងជួបនូវការកើនឡើង​ឆ្លងរាលជំងឺកូវីដ១៩ និង​ក្រខ្សត់វ៉ាក់សាំង​ចាក់​ឱ្យប្រជាជន។ នេះបើតាម​ការប្រកាស​របស់​លោក Toshimitsu Motegi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១។

វ៉ាក់សាំង​ AstraZeneca ដែលផលិតនៅជប៉ុន នឹង​បញ្ជូនទៅដល់វៀតណាមនៅថ្ងៃទី១៦មិថុនានេះ។

រដ្ឋមន្រ្តីរូបនេះ​បន្តថា ជប៉ុន​ក៏មានផែនការ​បញ្ជូន​វ៉ាក់សាំង​ប្រទេសអាស៊ាន៤ទៀតផងដែរ រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​ថៃ។

គួរដឹងថា ជប៉ុន​ បាន​សន្យាផ្តល់​ជំនួយ​ ១ពាន់លានដូស និង​វ៉ាក់សាំង​ ៣០លានដូស ទៅ​កូវ៉ាក់។ ប៉ុន្តែ​ការផ្តល់វ៉ាក់សាំងទៅឱ្យវៀតណាម និងប្រទេសអាសា៊ន​ផ្សេងទៀត គឺមិនធ្វើឡើង​តាម​រយៈកូវ៉ាក់នោះទេ ព្រោះនឹងត្រូវចំណាយពេលយូរ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;