លេចធ្លាយថា ចិន​នឹង​ប្រើវ៉ាក់សាំងបរទេស​ ធ្វើជាដូសទី៣ លើអ្នកចាក់ Sinovac និង Sinopharm

  • 2021-07-23 01:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន ត្រូវ​បាន​គេអះអាងថា កំពុង​ពិចារណា​ប្រើវ៉ាក់សាំងបរទេស ដែលប្រើបច្ចេកវិទ្យា mRNA ធ្វើជាដូសទី៣ លើ​អ្នកចាក់វ៉ាក់សាំង​ផលិតក្នុងស្រុក​គ្រប់ដូសរួចដូចជា Sinovac និង Sinopharm ជាដើម។

យោងតាម​ទស្សនាវដ្តី​ហិរញ្ញវត្ថុចិន Caixin ឱ្យដឹងថា និយ័តករ​ឱសថ​ក្នុងប្រទេសចិន បាន​បញ្ចប់​នូវការ​ពិនិត្យ​រួចរាល់ក្នុងការចាក់ដូសបន្ថែម ដែល​អភិវឌ្ឍរួមគ្នាដោយ​ក្រុមហ៊ុន Fosun Pharma និង​ក្រុមហ៊ុន BioNTech ពោលគឺ​ស្ថិតក្នុងដំណាក់កាលពិនិត្យ​រដ្ឋបាលហើយ។

គួរដឹងដែរថា អ្នកស្រាវជ្រាវចិន ក៏បាន​គ្រោង​សិក្សា​អំពី​ការចាក់វ៉ាក់សាំង​ CanSino ធ្វើជាដូស​ទី៣ សម្រាប់ចាក់បន្ថែម​លើអ្នកដែលចាក់ Sinovac ឬ Sinopharm គ្រប់២ដូសរួច ដើម្បី​បង្កើនប្រសិទ្ធភាពប្រឆាំង​នឹងកូវីដ១៩។ គម្រោងសាកល្បង​នេះ នឹង​ធ្វើលើមនុស្ស​ស្ម័គ្រចិត្ត​ ៣០០នាក់ អាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ។ អ្នកដែលចូលរួម មិនខ្វល់ថា ពួកគេ​ចាក់បាន​ដូសទី១ ឬបានគ្រប់២ដូសឡើយ ពោលគឺ​នឹងទទួលបាន​ការចាក់ CanSino បន្ថែម​១ដូសទៀត៕

ប្រភព៖ Straits Times

អត្ថបទថ្មី
;