សាវតារ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល
- 2022-02-02 04:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវតារ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល មានតួនាទី និងឋានៈក្នុងរាជរដ្ឋាភិបាលកម្ពុជាគឺជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ លោកកើតនៅឆ្នាំ១៩៥៦ មានស្រុកកំណើតនៅភ្នំពេញ រៀបការរួចមានកូនចំនួន ៣នាក់។
ការអប់រំ៖
បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសា កលវិទ្យាល័យអាមេ រិកឆ្នាំ១៩៧៨
កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Whartonរដ្ឋ Pennsylvania ឆ្នាំ១៩៩៧
អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard ឆ្នាំ១៩៩៩
បានបម្រើការឲ្យក្រុមហ៊ុន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន
ការគ្រប់គ្រងទូទៅនិងហិរញ្ញវត្ថុ (នៅសហរដ្ឋអាមេ រិក បារាំង និងថៃ)
សវនករក្រុមហ៊ុន General Electric
បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគកម្ពុជា - ១៩៩៩។
ការទទួលខុសត្រូវផ្នែកនយោបាយ៖
ចាប់ពីខែកញ្ញាឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
ចាប់ពីឆ្នាំ២០១៦ ដល់ ខែកញ្ញាឆ្នាំ ២០១៨ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
ចាប់ពីឆ្នាំ២០១៣ ដល់ ខែមេសា ឆ្នាំ ២០១៦ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១៣ បានបម្រើការជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ចាប់ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ បានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
ឆ្នាំ២០០៣ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រ
ចាប់ពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៣ បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ
ចាប់ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ បានបម្រើការជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សកម្មភាពវិជ្ជាជីវៈផ្សេងទៀត៖
បានជាប់ឆ្នោតជាអ្នកដឹកនាំពិភពលោកថ្ងៃស្អែកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ១៩៩៥
សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ Wharton Asian តាំងពីឆ្នាំ ២០០២
ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ Wharton Asian ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣
ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា
បញ្ហាប្រឈមក្នុងនាមជារដ្ឋមន្ត្រី៖
ធ្វើកំណែទម្រង់ និងលុបបំបាត់អំពើពុករលួយនៅក្នុងក្រសួង
ធ្វើឲ្យប្រសើរដល់ការដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធ និង ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសលើវិស័យនេះ
ធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាពក្នុងកា រចេញប័ណ្ណបើកបរថ្មីព្រមទាំងការផ្លាស់ប្តូរយកប័ណ្ណបើកបរថ្មី
ធ្វើឲ្យប្រសើរឡើងដល់ដំណើរការចុះបញ្ជីយានយន្ត
បង្កើនសុវត្ថិភាពចរាចរណ៍តាមរយៈការធ្វើឲ្យប្រសើរឡើងដល់ ចំនួននៃការត្រួតពិនិត្យយានយន្ត
**ប្រភព៖ mpwt.gov.kh