មកស្គាល់មរតមនុស្សរស់ នៅមានជីវិត និងស្លាប់ ដ៏មានតម្លៃរបស់កម្ពុជា

  • 2022-02-02 09:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមរតមនុស្សរស់នៅមានជីវិត និងទទួលម​រណភាពដ៏មានតម្លៃរបស់កម្ពុជា៖

«មរតមនុស្សរស់នៅមានជីវិត»មានឈ្មោះដូចខាងក្រោម៖

• នាដកោសល្យវិជ្ជា ជា ហ៊ា កើតនៅថ្ងៃទី៥ កក្កដា ១៩២៩ បច្ចុប្បន្នមានអាយុ ៩៣ឆ្នាំ ជំនាញ ល្ខោនខោល

• គរុពហុស្សូត ជិត ជន កើតនៅថ្ងៃទី៦ មករា ឆ្នាំ ១៩៣៤ បច្ចុប្បន្នមានអាយុ ៨៨ឆ្នាំ ជំនាញ អក្សរសាស្ត្រ-បាលីសំស្ត្រឹត

• វឌ្ឍកីទេពនិម្មិត ចាន់ ស៊ីម កើតនៅថ្ងៃ១ មករា ឆ្នាំ១៩៣៨ បច្ចុប្បន្នមានអាយុ ៨៤ឆ្នាំ ជំនាញសិល្បៈសូន្យរូប

• បញ្ញាកោសល្យវិជ្ជា ទា វ៉ាន កើតនៅថ្ងៃទី ១២ មីនា ឆ្នាំ១៩៣៨ បច្ចុប្បន្នមានអាយុ ៨៤ឆ្នាំ ជំនាញ អក្សរសាស្ត្រ-បាលីសំស្ត្រឹត

• កោសល្យវោហារ គង់ ណៃ កើតនៅថ្ងៃទី ១៥ មីនា ឆ្នាំ១៩៤៤ បច្ចុប្បន្នមានអាយុ ៧៨ឆ្នាំ ជំនាញ ចាប៉ីដងវែង

• កោសល្យវិជ្ជាគរុ ម៉ែន ប្រាង្គ កើតនៅថ្ងៃទី ៣ កុម្ភៈ ឆ្នាំ១៩៤៥ បច្ចុប្បន្នមានអាយុ ៧៧ឆ្នាំ ជំនាញ អក្សរសាស្ត្រ-បាលីសំស្ត្រឹត

• ទេពនិម្មិតវិចិត្រ ជេត ចន កើតនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ១៩៤៦ បច្ចុប្បន្នមានអាយុ ៧៦ឆ្នាំ ជំនាញ គំនូរបុរាណ

• វោហារកោសល្យវដ្ឋី ពៀក ចាប៉ិច កើតនៅថ្ងៃទី ៤ ឧសភា ឆ្នាំ ១៩៥៣ បច្ចុប្បន្នមានអាយុ ៦៩ឆ្នាំ ជំនាញ និទានរឿង

មរតមនុស្សរស់នៅមានជីវិត
**«មរតមនុស្សរស់ដែលបានទទួលមរណភាព» មានឈ្មោះដូចខាងក្រោម៖**

• ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន ជំនាញ និពន្ធ និងដឹកនាំរឿង កើតនៅថ្ងៃទី ៦ មីនា ឆ្នាំ១៩៣០ ទទួលមរណភាពនៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦

• កោសល្យតន្ត្រីវិជ្ជាធរ សុខ ឌុច ជំនាញ ភ្លេងការ និងភ្លេងអារក្ស កើតនៅឆ្នាំ ១៩២៥ ទទួលមរណភាពនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧

• នាដភក្តីនិម្មិត អ៊ុំ សាមិត្ត ជំនាញ ល្ខោនបាសាក់ កើតនៅថ្ងៃទី ៧ កុម្ភៈ ឆ្នាំ១៩៤៣ ទទួលមរណភាពនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨

• ភិរម្យវោហារ ប្រាជ្ញ ឈួន ជំនាញ ចាប៉ីដងវែង កើតនៅឆ្នាំ១៩៣៦ ទទួលមរណភាពនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨

• វិសេសនាដការីវិជ្ជា រស់ គង់ ជំនាញ របាំព្រះរាជទ្រព្យ កើតនៅថ្ងៃទី១ ឧសភា ឆ្នាំ១៩៣៤ ទទួលមរណភាព នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩

• ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ជំនាញ របាំព្រះរាជទ្រព្យ ប្រសូត្រនៅថ្ងៃទី៨ មករា ឆ្នាំ១៩៤៣ សុគតនៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩

• នាដកោសល្យវដ្តី ព្រីង សាឃន ជំនាញល្ខោននិយាយ និងយីគេ កើតនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ១៩៤៥ ទទួលមរណភាព នៅថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២០

• វិជ្ជាធម្មគរុ ទេព ផុន ជំនាញ អក្សរសាស្ត្រ-បាលីសំស្ត្រឹត កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១ ទទួលមរណភាព នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២០

• ទេវនាដនិម្មិត ឯម ធាយ ជំនាញ របាំព្រះរាជទ្រព្យ កើតនៅថ្ងៃទី ២០ មីនា ឆ្នាំ១៩៣៣ ទទួលមរណភាព នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១

មរតមនុស្សរស់ដែលបានទទួលមរណភាព

ប្រភព៖ លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា (ស្រង់ចេញពីទិនានុលេខន៍ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឆ្នាំ២០២២)

អត្ថបទថ្មី
;