Vin Diesel នៅតែមិនអាចបំភ្លេច Paul Walker បាន ស្របពេលឈ្នះពាននៅ MTV
- 2017-05-08 04:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vin Diesel នៅតែមិនអាចបំភ្លេច Paul Walker បាន ស្របពេលឈ្នះពាននៅ MTV
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្ត និងទូរទស្សន៍របស់ MTV តួអង្គសម្ដែងក្នុងរឿងប្រណាំងរថយន្ត "Fast & Furious" បានទទួលពាន "Generation Award"។ តារាដែលបានឡើងទទួលពានរង្វាន់នេះកាលពីថ្ងៃអាទិត្យម្សិលមិញ មានដូចជា Vin Diesel, Michelle Rodriguez, Tyrese Gibson និង Jordana Brewster។
អំឡុងពេលកំពុងទទួលពាន Vin បានថ្លែងថា កាលពីឆ្នាំ២០០២ លោកបានឈរនៅលើឆាក MTV ជាមួយមិត្តសំឡាញ់ និងជាអតីតតួឯករឿង "Fast & Furious" លោក Paul Walker ហើយអ្នកទាំងពីរទទួលបានពាន "Best Duo"។ ១៥ឆ្នាំក្រោយ លោកបានឈរនៅទីនេះម្ដងទៀតជាមួយក្រុមគ្រួសារ "Fast & Furious" ទាំងមូល ហើយទទួលបានពាន "Generation Award" ប៉ុន្តែលោកនៅមិនអាចបំភ្លេច Paul Walker បានទេ។ "ខ្ញុំមិនអាចឈរនៅឆាកនេះ (MTV) ដោយមិនអាចរំលឹកពីបងប្អូនល្អរបស់ខ្ញុំ Paul Walker បានទេ។ ពួកយើងសង្ឃឹមថា ឯង (Paul Walker) នឹងមានមោទនភាព"។ នេះជាការលើកឡើងរបស់តារាសម្ដែងវ័យ៤៩ឆ្នាំ។
គួររំលឹកថា តារាសម្ដែងល្បីឈ្មោះ Paul Walker បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅឯទីក្រុង Valencia រដ្ឋ California សហរដ្ឋអាមេរិក៕