នាយចឺម ប្រាប់ពី​មូលហេតុ​ដែល​មិន​យក​សង្សារ

  • 2017-10-13 08:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង និង​ជាអ្នក​កំប្លែង នាយ ចឺម បាន​ប្រាប់​ថា​​ អំឡុង​ពេល​នេះ​លោក​​បាន​បិទ​បេះ​ដូង​ខ្លួន​ឯង​​​ឲ្យ​នៅ​ទំនេរ​រយៈ​ពេល​​៥ ឆ្នាំ​ ដោយ​មិន​ទៅ​ពាក់​ព័ន្ធ​ជាមួយ​​នារី​ណា​ម្នាក់​​នោះ​ទេ​​​ ព្រោះ​តែ​​ចង់​បំពេញ​ក្ដី​បំណង​ដែល​ធ្លាប់​សន្យា​ជាមួយ​​ ឪពុក​ម្ដាយ​ នា​ពេល​កន្លង​មក។

នាយ​ថា កន្លង​មក​ខ្លួន​បាន​សន្យា​ជាមួយ​​​ ម្ដាយ​ឪពុក​ថា​ ​ដរាបណា​​ខ្លួន​មិន​​ទាន់​បាន​សាង​សង់​ វិឡាតឿ​​ជូន​អ្នក​មាន​គុណ​​ទាំង​ពីរ​ទេ ដាច់​ខាត​មិន​យក​សង្សារ​ ឬ​យក​ប្រពន្ធ​ឡើយ​ ព្រោះ​ចង់​ទុក​ពេល​វេលា​​​រក​លុយ​បន្ថែម​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​។

នាយចឺម បញ្ជាក់​ដូច្នេះថា៖ «ក្នុង​នាម​ខ្ញុំ​ជា​កូន​ប្រុស​ បើ​សន្យា​ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​បង​ ដើម្បី​ពុក​ម៉ែ​ខ្ញុំ​ អ៊ីចឹង​ហើយ​អំឡុង​ពេល​ ៥ ឆ្នាំ​ខាង​មុខ​នេះ​​ខ្ញុំ​មិន​គិត​គូរ​រឿង​ស្នេហា ឬ​រឿង​ប្រពន្ធ​នោះ​ទេ​ ផុត​ពី​៥ ឆ្នាំ​ទៅ​ទើប​ខ្ញុំ​គិត»។

ក្មួយ​ប្រុស​នាយ​ក្រូច​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​មាន​គម្រោង​ជួយ​ឪពុកម្តាយ ​ក្នុង​ការ​សាង​សង់​ផ្ទះ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ ហើយ​នោះ​​ នាយ​ក៏​មាន​គម្រោង​ជួយ​បង​ប្រុស​បង​ស្រី​ឲ្យ​មាន​ជីវភាព​​សមរម្យ​ បន្ទាប់​មក​ទើប​លៃ​លក​ទិញ​​វិឡា​មួយ​សម្រាប់​រស់​​នៅ​ខ្លួន​ឯង​ក្នុង​ទី​ក្រុង​ភ្នំពេញ៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;