Tiger Woods វិលចូលទីលានប្រកួតវិញ ក្រោយអវត្តមានជាច្រើនខែ
- 2017-10-31 03:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Woods វិលចូលទីលានប្រកួតវិញ ក្រោយអវត្តមានជាច្រើនខែ
ចន្លោះមិនឃើញ
Tiger Woods នឹងចូលរួមក្នុងការប្រកួតកូនគោលសាជាថ្មី បន្ទាប់ពីអវត្តមានអស់រយៈពេល ៩ខែ ដោយសារបញ្ហារបួស។ លោកនឹងប្រកួតក្នុងព្រឹត្តិការណ៍ Hero World Challenge ដែលធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់ព្រឹត្តិការណ៍ Hero World Challenge គឺជាការរៀបចំឡើងដោយផ្ទាល់របស់ Tiger Woods នៅប្រទេសកោះ Bahamas លើសមុទ្រការីប៊ីន ដោយមានការចូលរួមពីជើងខ្លាំងជុំវិញពិភពលោកចំនួន ៦រូប គឺ Dustin Johnson, Jordan Spieth, Hideki Matsuyama, Justin Thomas, Justin Rose និង Tommy Fleetwood ៕