អតីត​​តារា​ក្ដៅសាច់​ជប៉ុន ទម្លាយ​ប្រាប់​ពី​ចំណូល​ដែល​រក​បាន​ ក្នុង​ការ​ថត​ ១រឿងៗ

  • 2019-04-18 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​សម្ដែង​ក្នុង​វិស័យ​ភាព​យន្ត​អាសអាភាស​ជប៉ុន នាង Emiri Okazaki បាន​ប្រាប់ថា នាង​អាច​ទទួល​បាន​ប្រាក់ដល់ ៦ពាន់ដុល្លារ​ក្នុង​ការ​ថត​ម្ដងៗ (១រឿង) ហើយ​ជា​ទូទៅ គឺ​នាង​អាច​ថត​បាន ២៨ដងក្នុង​មួយខែ (ស្មើ​នឹង​ទឹកប្រាក់​សរុប ១៦,៨ម៉ឺន​ដុល្លារ​ក្នុង​មួយខែ)។ នាង​បាន​ឲ្យដឹង​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​តារា YouTube ល្បីឈ្មោះ Kei ក្នុង​ Channel Asian Boss កាលពីពេលកន្លងទៅ។

នាង​បាន​ពន្យល់ថា មាន​កុងត្រា ២ សម្រាប់​ឲ្យតារាស្រីជ្រើសរើស។ ជម្រើសទី១ គឺ​កុងត្រា​ប្រចាំឆ្នាំ ដែល​តម្រូវ​ឲ្យ​ថត​ ១រឿង ក្នុង​១ខែ ដោយ​ទទួល​បាន​ប្រាក់ចន្លោះ​ពី ១ម៉ឺន​ដុល្លារ ទៅ ១០ម៉ឺន​ដុល្លារ​ក្នុង​១រឿង។ ចំណែក​ជម្រើសទី២ គឺ​កុងត្រា​សម្រាប់​ការ​ថត​ម្ដងៗ ដែល​ទទួល​បាន​ដោយ​ផ្អែក​ទៅ​តាម​ចំនួន​រឿង​ដែល​ថតបាន។ ជា​ទូទៅ គឺ ២០០០ដុល្លារ ទៅ ៦០០០ដុល្លារ​ក្នុង​ពេល​ថត​ម្ដង (១រឿង) ហើយ​ការ​ថត​គឺ​ស្ទើរ​ជារៀងរាល់ថ្ងៃ អាច​ដល់ ២៨ដង​ ក្នុង​១ខែ។

នាង Emiri Okazaki ក្នុង​បទសម្ភាសន៍​ជាមួយលោក Kei
ទោះ​រក​ចំណូល​បាន​ច្រើន​បែបនេះ​ក្ដី នាង Emiri បាន​ឲ្យដឹងថា នាង​ជួប​បញ្ហា​ច្រើន​ដោយ​សារ​អាជីព​នេះ ជាពិសេស​គឺទំនាក់ទំនង​ផ្ទាល់ខ្លួន។ ជាក់ស្ដែង ម្ដាយ​របស់​នាង​បាន​កាត់កាល​នាង​ចោល អស់រយៈពេល ៦ខែ ក្រោយ​បានដឹង​ថា​នាង​ថត​កុនសិច ចំណែក​ម្ដាយ​របស់​សង្សារ​នាង ក៏​ព្យាយាម​បំបែក​បំបាក់​ចំណង​ស្នេហា​របស់​នាង​ផងដែរ។

សូមបញ្ជាក់ថា នាង Emiri បាន​ចាប់​ផ្ដើម​ប្រកប​អាជីព​ជា​តារា​សម្ដែង​ក្នុង​ភាពយន្តអាសអាភាស ក្នុង​អាយុ ២១ឆ្នាំ ពេល​នាង​ដឹង​ថា​នាង​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​ក្លាយជា​តារា​ម៉ូដែលល្បី​ឈ្មោះបាន។ "ពេលខ្ញុំអាយុ ២១ឆ្នាំ អាជីព​ម៉ូដែល​របស់​ខ្ញុំ​នៅ​តែ​មិន​រីកលូតលាស់។ ខ្ញុំ​មានអារម្មណ៍​បរាជ័យ ហើយ​ខ្ញុំគិតថា បើខ្ញុំ​បណ្ដោយខ្លួន​ឲ្យ​កាន់​តែ​ចាស់​ជាង​នេះទៀត គឺ​អាជីព​របស់​ខ្ញុំ​នឹង​កាន់​តែធ្លាក់"។

នាង​បាន​ថត​រឿង​ទី១ កាលពីឆ្នាំ២០១១។ ក្រោយ​ពេល​ចាប់​ផ្ដើម​ប្រឡូក​អាជីព​នោះ នាង​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ស្ដាយក្រោយ។ "ខ្ញុំ​មាន​អារម្មណ៍​ស្ដាយក្រោយ ទោះ​បី​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​បាន​ធ្វើអ្វី​ខុស​ក៏ដោយ។ ខ្ញុំ​មាន​អារម្មណ៍​ខុសឆ្គង​ចំពោះ​ប៉ាម៉ាក់​របស់ខ្ញុំ...។ អំឡុងពេលដែលម៉ាក់ខ្ញុំ​ផ្ដាច់ទំនាក់ទំនង​ជាមួយខ្ញុំ ខ្ញុំ​ស្រ្ដេស​ ហើយ​បារម្ភ​ពីគាត់ ជាង​បារម្ភ​ពីការងារ"។

បច្ចុប្បន្ន នាង​មានអាយុ ២៨ឆ្នាំ។ នាង​បាន​លាឈប់​ពីអាជីព​សម្ដែង ទៅបង្កើត​ហាង​ថែរក្សា​សម្ផស្ស​ដោយខ្លួនឯងវិញ៕

ចង់ដឹង​លម្អិត​បន្ថែម សូមទស្សនា​បទសម្ភាសន៍​របស់​នាង នៅ​ក្នុង​វីដេអូ​ខាងក្រោមនេះ៖

ចុចអានអត្ថបទទាក់ទង៖ តួក្ដៅ​សាច់ជប៉ុន ទម្លាយ​រឿង​ពិត​នៅ​ពីក្រោយ​វិស័យ​ភាពយន្តអាសអាភាស

អត្ថបទថ្មី
;