ម៉ាឡេស៊ី ចង់ក្លាយជាអ្នកវិនិយោគធំលំដាប់ទីមួយនៅកម្ពុជា
- 2019-06-04 07:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី ចង់ក្លាយជាអ្នកវិនិយោគធំលំដាប់ទីមួយនៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព លោក Eldeen Hasaaini Binh Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងបេសកកម្មការងាររបស់លោកនៅកម្ពុជានៅពេលនេះ គឺ៖
ទី១. ធ្វើយ៉ាងណាជំរុញទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត
ទី២. ជំរុញរាល់កិច្ចព្រមព្រៀងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមកឲ្យដំណើរការទៅមុខ
ទី៣.ជំរុញពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី ឱ្យមានទំហំកាន់តែធំឡើង ជាពិសេសការនាំអង្ករចេញពីកម្ពុជា ទៅម៉ាឡេស៊ី ព្រមទាំងធ្វើយ៉ាងណា ជំរុញការវិនិយោគម៉ាឡេស៊ីនៅកម្ពុជា ឱ្យក្លាយទៅជាការវិនិយោគធំលំដាប់ទី១នៅកម្ពុជា។
សម្តេច ហ៊ុន សែន ក៏បានធ្វើការណែនាំឲ្យធ្វើយ៉ាងណាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរផង និងជំរុញកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរផង ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគពាណិជ្ជកម្មទាំងពីរ៕