Rihanna ជា​តារា​​ចម្រៀង​ស្រី​មាន​ជាង​គេ​​លើ​ផែនដី ​កាន់ទ្រព្យ ៦០០ លានដុល្លារក្នុងដៃ

  • 2019-06-05 03:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វ័យ​ទើបតែ ៣១ ឆ្នាំ Rihanna បាន​ក្លាយ​ជា​​​តារា​​ចម្រៀង​ស្រីមាន​ជាង​គេ​ក្នុង​លោក។ បើ​តាម​ការ​ចេញ​ផ្សាយ​របស់​​ទស្សនាវដ្ដី​ Forbes ​កាល​ពី​ម្សិលមិញ​នេះ បាន​ប៉ាន់ស្មាន​ថា​តារា​ស្រី​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៦០០ លាន​ដុល្លារ​ឯណោះ។

​នេះ​បាន​ធ្វើ​ឲ្យ​ Rihanna វ៉ា​ដាច់​តារា​​ចម្រៀង​ស្រីដទៃ​ទៀត​រួម​មាន​ Madonna (មាន​ ៥៧០ លាន​ដុល្លារ), Celine Dion (មាន ៤៥០ លាន​ដុល្លារ) និង Beyonce (មាន​ទ្រព្យ​ ៤០០ លាន​ដុល្លារ)។ ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​បទ "Diamond” រូប​នេះ មិន​​មែន​បាន​មក​តែ​ពីរ​ការ​លក់​ចម្រៀង និង​ប្រគំ​តន្ត្រី​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏​បាន​មក​ពី​ជំនួញ​​សំលៀកបំពាក់ និង​ការ​ចាប់​ដៃ​គូ​ជា​មួយ​ម៉ាក​ទំនិញ​​ដ៏​ធំ​របស់​បារាំង LVMH។

ចាប់​ដៃ​គូ​ជា​មួយ LVMH ពួក​គេ​បង្កើត​បាន​នូវ​​គ្រឿង​សម្អាង​ Fenty Beauty ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ ដែល​ទទួល​បាន​ជោគជ័យ​ស្មាន​មិន​ដល់ ពោល​​លក់​ត្រឹម​ប៉ុន្មាន​សប្ដាហ៍​ដំបូង​អាច​រក​បាន ១០០ លាន​ដុល្លារ​​ឯណោះ។ ដំណើរ​​ការ​បាន​ត្រឹម ១៥ ខែ គ្រឿង​សម្អាង​ Fenty Beauty អាច​រក​ចំណូល​បាន​ដល់ ៥៧០ លាន​​ដុល្លារ៕

ចុចអាន ៖ តារា​ចម្រៀង​ស្រី​ចាត់​ទុក​ថា​ជា​ម្ចាស់ក្សត្រី​ប៉ុប​ជំនាន់​ថ្មី​៥​រូប​ អ្នក​គួរ​តែ​ស្គាល់

ប្រភព៖ Billboard ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី
;