ចិន​បង្ហើប​ពីការ​បង្កើត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​រ៉ែកម្រ ត្រៀម​ទប់ទល់​ជាមួយ​អាមេរិក

  • 2019-06-17 06:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Meng Wei អ្នកនាំពាក្យ​គណៈកម្មការ​កំណែទម្រង់​ជាតិចិន (NDRC) បាន​បញ្ជាក់​នៅថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៩​ថា រដ្ឋាភិបាល​ចិន នឹង​សិក្សា​បង្កើត​គោល​នយោបាយថ្មី​ពាក់ព័ន្ធ​នឹង​រ៉ែកម្រ​លើ​ផែនដី។ ផែនការ​នេះ ធ្វើឡើង​ខណៈ​ដែល​ចិន និង​អាមេរិក កំពុង​មាន​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

ទោះ​ជា​យ៉ាងណា មន្រ្តី​នាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់​លម្អិត​ឡើយ គ្រាន់តែ​និយាយ​ថា ចិន​ប្រឆាំង​​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ណាមួយ​ក្នុងការ​ប្រើប្រាស់​ផលិតផល​រ៉ែកម្រ​របស់​ចិន ក្នុងការ​ដាក់​សម្ពាធ​មកលើ​ប្រទេស​នេះ។

ទីតាំងរ៉ែកម្រលើផែនដីមួយកន្លែងក្នុងប្រទេសចិន (រូបថត៖ Reuters)

រ៉ែ​កម្រ​ក្នុងផែនដី (Rare-earth materials) រួមមាន​សារធាតុ​ចំនួន១៧ ក្នុង​តារាង​ខួប​នៃ​ធាតុ​គីមី (Periodic Table) ដែលត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សំខាន់​ក្នុង​ផលិតកម្ម​របស់​អាមេរិក​ដូចជា បច្ចេកវិទ្យា និង​ឧបករណ៍​យោធា ពោលគឺ​ចាប់ពី អាគុយ ទៅដល់​ស្មាតហ្វូន រថយន្ត​អគ្គិសនី ​យន្តហោះ​ចម្បាំង​ និង​ផ្កាយ​រណប​ជាដើម។

ចិនគឺជា​ប្រទេស​ធំបំផុត​ដែល​ផលិត និង​នាំចេញ​រ៉ែ​កម្រ ពោលគឺ​ប្រមាណ៨៥% នៃ​ផលិត​កម្ម​សកល។ ក្នុងនោះ អាមេរិក​ពឹង​ផ្អែក​ការ​នាំចូល​រ៉ែ​កម្រ​ពី​ចិន​ប្រមាណ ៨០​ភាគរយ នៃការ​នាំចូល​សរុប​របស់​ខ្លួន។

កាល​ពី​ចុងខែ​ឧសភា​កន្លងទៅ ក្រសួងការពារជាតិ​អាមេរិក ក៏បាន​បញ្ចេញរបាយការណ៍​បង្ហាញ​ពី​គោលបំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើការនាំចូល​រ៉ែកម្រ​ពី​ប្រទេសចិន​ផងដែរ៕

អត្ថបទ​ទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;