សិប្បករក្រីក្រខ្មែរជាង៨០០នាក់ទទួលបានជំនាញ និង​ការងារ​ផ្នែក​សិល្បៈពហុជំនាញ

  • 2019-06-21 08:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន និង​យុវនារី មាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា និង​គ្មាន​ជំនាញ​ ​​​នៅ​ខេត្ត​សៀមរាប​​ប្រមាណ​ជាង៨០០ នាក់​​​ទទួល​បាន​ជំនាញ​ ការងារ ​ប្រាក់​ខែ​ និង​ជីវភាព​ប្រសើរ​វិស័យ​សិល្បៈ​ពហុ​ជំនាញ​គំនូរ ចម្លាក់ និង​តម្បាញ​សូត្រ​នៅ​ខេត្ត​សៀមរាប​។

ចាប់​ពី​ឆ្នាំ​២០០៣​ រហូត​ដល់​បច្ចុប្បន្ន​​យុវជន និង​យុវនារី​ខ្មែរ​ប្រមាណ​ជាង​៨០០​នាក់​នៅ​សិប្បករ​អង្គរ​បាន​ផ្លាស់​ប្ដូរ​ពី​មនុស្ស​គ្មាន​ចំណេះ​ដឹង​ គ្មាន​ជំនាញ​ ជីវភាព​ក្រខ្សត់​ មក​ជា​មនុស្ស​មាន​ជំនាញ​ច្បាស់លាស់​ មាន​លទ្ធភាព​ក្នុង​កិច្ចការ​ងារ​រក្សា​ ការពារ និង​អភិវឌ្ឍន៍​ផ្នែក​សិល្បៈ​ចម្រុះ​​​មួយ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

នៅ​ទី​នោះ​មាន​បណ្ដុះ​បណ្ដាល​ជំនាញ​ច្រើន​ក្នុង​នោះ​មាន​ ចម្លាក់ ថ្ម ឈើ​ ប្រាក់ គំនូរ​លើ​សូត្រ​ លាប​ខ្មុក​ម្រ័ក្សណ៍ បិទ​សន្លឹក​មាស គ្រឿង​អលង្ការ​ និង​ជំនាញ​លើ​វិស័យ​សូត្រ​(ដាំ​ដើម​មន ចិញ្ចឹម​ដង្កូវ​នាង​ ស្រាវសូត្រ និង​តម្បាញ​សូត្រ)។​​​​

អ្នកនាង ងួន សុវណ្ណមាលា នាយក​ផ្នែក​ទំនាក់​ទំនង​ របស់​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ ដែល​ជា​ក្រុម​ហ៊ុន​ឯកជន​មួយ​ផ្ដោត​លើ​ការ​លើក​ស្ទួយ និង​ការ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​សិប្បកម្ម​ខ្មែរ​បាន​លើក​ឡើង​ថា​ សិប្បករ​អង្គរ​ បង្កើត​ដំបូង​ក្នុង​ឆ្នាំ​១៩៩២រហូតដល់​២០០៣​​គឺជា​ការដ្ឋាន​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ផ្ទេរ​ជំនាញ​បំណិន​ប្រសព្វ​ដល់​យុវជន-នារី​ក្រីក្រ​ដែល​រៀន​បាន​តិច​តួច​នៅ​តំបន់​ជុំ​វិញ​ខេត្ត​សៀមរាប ក្រោម​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​​។

ចាប់ពី​ឆ្នាំ​២០០៣​គម្រោង​ជំនួយ​របស់​សហគមន៍​អឺរ៉ុប និង​គម្រោង​ជំនួយ​ផ្សេង​ត្រូវ​បាន​បញ្ចប់ សិប្បករ​អង្គរ​បាន​ប្រមូល​ផលិត​ផល​ដែល​សិប្បករ​ផលិត​បាន​ទាំងអស់​មក​លក់​ដើម្បី​ទ្រទ្រង់​​ និង​បន្ត​បេសកកម្ម​ចម្បង​របស់​ខ្លួន និង​បន្ត​ការ​បណ្ដុះ​បណ្ដាល​ដល់​យុវជន-នារី​ ឲ្យ​មាន​និរន្តរភាព​។

ទីផ្សារ​ផលិតផល​សម្រេច​ទាំង​អស់​របស់​សិប្បករ​ត្រូវ​បាន​លក់​ក្នុង​ហាង​​ដែល​ទីតាំង​នៅ​តំបន់​សំខាន់​ៗ​នៅ​ខេត្ត​សៀមរាប​ និង​ភ្នំពេញ​។ សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក​សិប្បករ​អង្គរ​គ្រោង​នឹង​បង្កើត​ឡើង​វិញ​ក្រោយ​បិទ​មួយ​រយះ​ធំ​។ ​ នាយក​ផ្នែក​ទំនាក់​ទំនង​​សិប្បករ​អង្គរ​បន្ត​ថា សិប្បករ​ទាំង​អស់​នៅ​សិប្បករ​អង្គរ​ក្រៅ​ពី​ទទួល​បាន​ចំណេះ​ជំនាញ​ច្បាស់​លាស់​ ប្រាក់​ខែ​សមរម្យ​ សិប្បករ​ទាំង​អស់​ក៏​ទទួល​បាន​នូវ​សេវា​សុខភាព​ ហើយ​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​២០​ភាគរយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ផង​ដែរ។

​បច្ចុប្បន្ន​សិប្បករ​អង្គរ​មាន​ រោង​សិប្បកម្ម​ចំនួន​៤៨​ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ និង​​ហាង​តាំង​លក់​ផលិតផល​ចំនួន​៧​​ភ្នំពេញ សៀមរាប ​ដែល​​ផ្ដល់​ការ​ងារ​ដល់​មនុស្ស​ជាង​ ១១០០នាក់​ ដោយ​រាប់​បញ្ចូល​ទាំង​សិប្បករ​ក្រីក្រ​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ និង ពិការ ​ជាង​៨០០នាក់៕

អត្ថបទ៖ លន ហ្សាឌីណា

;