លោក ស៊ី ជិនពីង ដើរទៅចាប់ដៃលោក ដូណាល់ ត្រាំ មុនពេលថតរូបជុំគ្នាបើកកិច្ចប្រជុំ G20 (មានវីដេអូ)
- 2019-06-28 06:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ី ជិនពីង ដើរទៅចាប់ដៃលោក ដូណាល់ ត្រាំ មុនពេលថតរូបជុំគ្នាបើកកិច្ចប្រជុំ G20 (មានវីដេអូ)
ចន្លោះមិនឃើញ
មេដឹកនាំប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G20) រួមទាំងមេដឹកនាំប្រទេសចំនួន៨ទៀត ដែលជាភ្ញៀវកិត្តិយស បានថតរូបជុំគ្នាមុនបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការ ដែលធ្វើឡើងនៅក្រុងអូសាកា ប្រទេសជប៉ុន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានដើរទៅចាប់ដៃលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មុនពេលថតរូប។
សូមទស្សនាវីដេអូ៖
Leaders and attendees gather for a photo session at the #G20 summit in Osaka, Japan. More: https://t.co/EHz2XEuryE pic.twitter.com/Gk02bliGws
— Reuters Top News (@Reuters) June 28, 2019
គួរកត់សម្គាល់ដែរថា ចំពោះកិច្ចប្រជុំកំពូលនេះ អ្វីដែលសារព័ត៌មានបរទេសចាប់អារម្មណ៍បំផុតនោះ គឺការជួបចរចាគ្នារវាងលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ ខណៈដែលប្រទេសទាំង២ កំពុងមានភាពតានតឹងលើសង្គ្រាមពាណិជ្ជកម្ម៕
អត្ថបទទាក់ទង៖
-អាស៊ាន៤ប្រទេស បានចូលរួមកិច្ចប្រជុំ G-20 នៅជប៉ុន តែក្នុងឋានៈផ្សេងគ្នា