សេដ្ឋីចិនមួយរូប បោះ ៩ ពាន់​លាន​ដុល្លារ ទិញ​ភាគហ៊ុន​​ក្រុមហ៊ុនផលិតរថយន្ត​អាល្លឺម៉ង់

  • 2019-07-05 06:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Geely ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាប័ន​ផលិត​យានយន្ត​ក្នុង​ទីក្រុង Hangzhou ប្រទេស​ចិន កាល​ពី​ឆ្នាំ​ទៅ​ទើប​តែ​ទិញ​បាន​ក្រុមហ៊ុន Volvo នៃ​ប្រទេស​ស៊ុយអែត​ពី Ford ហើយ​ថ្មីៗ​នេះ​ក៏​ចំណាយ​លុយ ៩ ពាន់​លាន​ដុល្លារ ទិញ​យក​ភាគហ៊ុន​ប្រមាណ ១០ ភាគរយ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់ Daimler ដែល​គ្រប់គ្រង​លើ Mercedes-Benz។

រូបតំណាងលោក Li Shufu
យោង​តាម​សារព័ត៌មាន Reuters សង្កត់​ធ្ងន់​បែប​នេះ​ថា​លោក **Li Shufu** នាយក​ប្រតិបត្តិ​នៃ Geely សព្វថ្ងៃ​មាន​ភាគហ៊ុន​ក្នុងក្រុមហ៊ុន Daimler ធំ​ជាង​នរណា​ទាំង​អស់។​ ស្ថិត​ក្នុង​គោលដៅ​ទាញ​យក​បច្ចេកវិទ្យា​រថយន្ត​ស្វ័យប្រវត្តិ​និង​អគ្គិសនី​ពី​ជើង​ខ្លាំង​អាល្លឺម៉ង់ លោក Li បញ្ជាក់​ថា "ដើម្បី​សម្រេច​បាន​នូវ​ភាព​ជា​អ្នក​ដឹក​នាំ​លើ​វិស័យ​បច្ចេកវិទ្យា យើង​ត្រូវ​ស្វះស្វែង​រក​មធ្យោបាយ​ថ្មី ក្នុង​ការ​ចែក​រំលែក​និង​សហការ​រួម​គ្នា ម្ល៉ោះ​ការ​វិនិយោគ​របស់​ខ្ញុំ​លើ Daimler គឺ​ស្ថិត​លើ​ចក្ខុវិស័យ​មួយ​នេះ"។

បញ្ជាក់​ថា​ក្រៅ​ពី Volvo និង Daimler ទៀត​សោត​ក្រុមហ៊ុន Geely ក៏​ធ្លាប់​ទិញ​បាន​ភាគហ៊ុន​ជា​ច្រើន​នៃ​ក្រុមហ៊ុន Lotus របស់​ចក្រភព​អង់គ្លេស, Proton របស់​ម៉ាឡេស៊ី និង Volvo Trucks (បំណែក​នៃ Volvo Cars)។

អានអត្ថបទ:

ប្រភព៖ Carbuzz អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី
;