Toyota INNOVA ស៊េរី​ឆ្នាំ ២០២០ រថយន្ត SUV ៧កៅអី ត្រូវ​ចិត្ត​អ្នក​ជិះ​​លក្ខណៈ​គ្រួសារ

  • 2019-07-08 06:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បញ្ចេញ​រថយន្ត INNOVA ស៊េរីថ្មី ឆ្នាំ 2020 ដ៏​ថ្មី​សន្លាង​ដែល​ជា​រថយន្ត​ប្រភេទ ៧កៅអី​ដែល​កំពុង​មាន​ភាព​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ​ចូល​ក្នុង​ទីផ្សារ ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ប្រើប្រាស់​យានយន្ត​ក្នុង​ប្រទេស​កំពុង​តែមាន ការ​កើន​ឡើង។

Toyota INNOVA គឺ​ជា​រថយន្ដ​ប្រភេទ MPV ៧កៅអី ដែល​ត្រូវ​បាន​ផលិត​ឡើង របស់​រោង​ចក្រ​តូយ៉ូតា ក្នុង​ការ​អភិវឌ្ឍន៍ កែច្នៃ និង​ធ្វើ​ឲ្យ​ប្រសើរ ឡើង ទាំង​ផ្នែក​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព ដើម្បី​ផ្ដល់​នូវ​អ្វី​ដែល​ថ្មី។ ត្រូវ​ចិត្ត​សម្រាប់​លក្ខណៈ​គ្រួសារ និង​សម្រាប់​ប្រភេទ ស្ថាប័ន​ផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថាន ទូត ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និង​អាកាសចរណ៍ ជាដើម។

លក្ខណៈពិសេស សម្រាប់រថយន្ត INNOVA នេះ មានដូចជា៖

ផ្នែកខាងក្រៅ៖ មាន​ចង្កៀង​មុខ​ប្រភេទ​អំពូល LED ផ្នែក​ខាង​ក្រោយ​ចង្កៀងកាត់អ័ព្ទ LED (Fog Lamp) រចនា​ឡើង​រូបរាង​ថ្មី ថាសកង់ទំហំ ១៧អ៊ីញ រួម​ជា​មួយ​កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង​បាន​ភ្ជាប់​ជា​មួយ​ភ្លើង​សញ្ញា បទ​ឆ្វេង-ស្ដាំ ប្រភេទ LED ដៃ​ទ្វារ​រថយន្ត​ក្រូម៉េ​ភ្លឺ​រលោង ភ្ជាប់​ជា​មួយ​ប៊ូតុង (Lock/Unlock) កាន់​តែ​ពិសេស​អង់តែន​វិទ្យុ​ទម្រង់​ជា​ព្រុយត្រីឆ្លាម (Shark Fin) ដែល​មាន​សមត្ថភាព​ចាប់​រលក​សញ្ញា​បាន ច្បាស់​ល្អ។

ផ្នែកខាងក្នុង៖ ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត INNOVA ស៊េរី​ឆ្នាំ ២០២០ ត្រូវ​បាន​រចនា​ឡើង ជា​មួយ​នឹង​ហ្វូមីកា​ឈើ តុប​តែង​លម្អ ពោរ​ពេញ​ទៅ​ដោយ​ប្រណីត​ភាព ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ជា​មួយ​នឹង​មុខ​ងារ​កម្សាន្ត​ផ្សេងៗ។ ប៊ូតុង​បញ្ជា​ប្រព័ន្ធ​កម្សាន្ត បំពាក់​នៅ​លើ​ចង្កូត​រថយន្ត ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើកបរ ប្រព័ន្ធ​បង្ហាញ​ពហុព័ត៌មាន MID ប្រភេទ​សោ​ឆ្លាតវៃ (Smart Key) និង​ការ​បញ្ឆេះ​និង​ពន្លត់​ម៉ាស៊ីន​ជា​មួយ​ប៊ូតុង Start/Stop មាន​ភាពធំ ទូលាយ ជា​មួយ​កៅអី​ពូក​ស្បែក​ចំនួន៧ ដែល​ជួរ​ទី ២​ប្រភេទ Captain Seat ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ចូល ទៅ​កៅអី​ជួរ​ទី៣និង អាច​បត់​បែន​តាម​តម្រូវ​ការ។

ម៉ាស៊ីន​ត្រជាក់ មុខក្រោយ ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ អំពូល​ពិដាន​លម្អ​ដោយ​ភ្លើងLED ពណ៌ខៀវ ជា​លក្ខណៈ​ខ្សែ​បន្ទាត់​ប្រអប់​ត្រជាក់ Cool Box សម្រាប់​ក្លា​សេ​ភេសជ្ជៈ​ជើង​ទម្រ​កុំព្យូទ័រ (Sit Back Table) កន្លែង​ដាក់​ដប​ទឹក​ឬភេសជ្ជៈ ចំនួន 12 កន្លែង មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ ផ្នែក​ខាងក្រោយ។ ប្រព័ន្ធសុវត្ថិភាព៖ INNOVA ស៊េរី​ឆ្នាំ ២០២០ មាន​បំពាក់​ពោងសុវត្ថិភាពចំនួន ៩ កាមេរ៉ា​ក្រោយ​ជា​មួយ Sensor ២គ្រាប់ ផ្ដល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត(HAC)  ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង(VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC)  ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន(EBS)  ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព(ABS) ប្រព័ន្ធ​បែង​ចែក កម្លាំង​សម្ពាធ​ហ្រ្វាំង(EBD)  និង​ប្រព័ន្ធ​ហ្វាំង​ជំនួយ(BA)។

រថយន្ត Toyota ស៊េរីថ្មី INNOVA 2020 នេះ​មក​ជា​មួយ​នឹង​ជម្រើស​ជា​ច្រើន​ពណ៌​ដូចជា៖ ពណ៌​សកាំម៉ៃ ពណ៍​សក្បោះ ពណ៍​ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និង​ពណ៌ខ្មៅ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;