អាមេរិក យល់ព្រម​លក់​រថពាស​ដែក ៦០គ្រឿង​ឱ្យថៃ​ហើយ

  • 2019-07-31 08:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អាមេរិក បាន​បើក​ភ្លើងខៀវ​លក់​រថពាសដែកStryker Infantry Carrier Vehicle ចំនួន​៦០គ្រឿង​រួមជាមួយ​ឧបករណ៍គាំទ្រ​ផ្សេងៗ ឱ្យទៅ​ប្រទេសថៃហើយ ក្នុងតម្លៃសរុបប្រមាណ ១៧២លានដុល្លារ។ នេះបើតាមការ​ប្រកាស​ក្នុងសេចក្តីថ្លែងការណ៍​របស់​ភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ការពារ​ជាតិ។

រូបថត៖ វិបសាយ Military.com
សភាអាមេរិក បាន​ទទួល​សំណើ​នៃគម្រោងទិញ​រថពាសដែកនេះហើយ កាលពី​ថ្ងៃទី២៦ ខែកក្កដា​កន្លងទៅ ហើយ​គ្រោងអនុម័ត​នាពេល​ខាងមុខ។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា ការលក់​សព្វាវុធនេះ នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយការបរទេស និង​កម្មវត្ថុ​សន្តិសុខរបស់​សហរដ្ឋអាមេរិក ដោយ​ការ​ជួយ​​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​មិនមែន​ជាសមាជិកអង្គការណាតូ ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រថពាសដែក Stryker នឹង​បង្កើន​សមត្ថភាព​របស់​ថៃ ដើម្បី​ការ​ពារ​អធិបតេយ្យភាព​របស់ខ្លួន​ប្រឆាំងនឹង​ការ​គំរាមកំហែង ​ហើយ​ថៃ​នឹងគ្មាន​ការពិបាកណាមួយ​ឡើយ​ក្នុងការ​ដាក់​សព្វាវុធ​ទាំងនេះ ចូលក្នុង​កងទ័ពរបស់​ខ្លួន៕

អត្ថបទទាក់ទង៖ ថៃ​គ្រោងទិញ​នាវាមុជទឹក​មួយគ្រឿង​បន្ថែម​ទៀត​ពីចិន

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;