ONE ទៅ​វៀតណាម​លើក​នេះ​ប្រកួត​មួយ​ថៃ​និង​Kickboxing សុទ្ធ ខណៈ​​គ្មាន​កីឡាករ​ខ្មែរ

  • 2019-08-22 07:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ធំ​លំដាប់​អន្តរជាតិ ONE Championship ទើប​តែ​បញ្ចេញ​បញ្ជី​ឈ្មោះ​​ការ​ប្រកួត​ទាំង​១៤​គូ ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​ហូជីមីញ​ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៦។

ONE ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្ថាប័ន​​ប្រកួត​កីឡា​​គុន​ចម្រុះ​ធំ​ជាង​គេ​នៅ​អាស៊ី ប៉ុន្តែ​សម្រាប់​ការ​រៀបចំ​នៅ​វៀតណាម​លើក​នេះ​គឺ​គ្មាន MMA ទេ មាន​តែ Muay Thai និង Kickboxing។ ហើយ​សម្រាប់​កម្មវិធី​នេះ​ក៏​គ្មាន​ឈ្មោះ​កីឡាករ​កម្ពុជា​ចូលរួម​ដែរ ស្របពេល​កីឡាករ​ថៃ​មាន​៦​នាក់​​និង​ម្ចាស់​ផ្ទះ​វៀតណាម​មាន​៥​នាក់​

កីឡាករ​ថៃ Nong-O Gaiyanghadao ត្រូវ​ចេញ​មក​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ពីរ ទល់​នឹង​កីឡាករ​អាល់ហ្សេរី​ Brice Delval។ សម្រាប់​កីឡាករ​វៀតណាម​ដែល​ចូល​ប្រកួត​លើក​នេះ​​ភាគ​ច្រើន​សុទ្ធ​តែ​កូន​កាត់ ខណៈ​កីឡាករ Nguyen Tran Duy Nhat ដែល​ធ្លាប់​ឈ្នះ​ ពេជ្រ ម្ទេសខ្មាំង​នៅ​សង្វៀន WLC ក៏​មាន​ឈ្មោះ​ប្រកួត​ដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;