គម្រោង​ «តារាសាគរ ឈូងសមុទ្រវែង» នៅ​កោះស្តេច ទទួលបាន​ការយល់ព្រម​ពីរាជរដ្ឋាភិបាល

  • 2019-09-03 01:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញវិញ្ញាបនបត្រ​ចុះបញ្ជីជាស្ថាពរ ជូនដល់​ក្រុមហ៊ុន ZHENG HENG (CAMBODIA) CO., LTD លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍ «តារាសាគរ ឈូងសមុទ្រវែង»។

គម្រោង​នេះ រួមមាន៖ សណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ សួនកម្សាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ផ្សេងៗ​មួយចំនួនទៀត ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង មានទុន​វិនិយោគ​ប្រមាណ ២៩២លាន​ដុល្លារ​អាមេរិក និងអាច​បង្កើតការងារ​បាន​ចំនួន ២១១៦កន្លែង។

ក្រៅពីនេះ CDC ក៏បាន​យល់ព្រមលើ​គម្រោង​៧​ទៀតផងដែររួមមាន៖

១- “MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។

២- “SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

៣- “SINE PLASTIC (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៤- “HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD” គម្រោងបង្កើត រោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។

៥- “MIKOL STONE CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលតិជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

៦- “KAM CHING (CAMBODIA) CRAFTS & GIFTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

៧- “CUI ZHEN YUAN FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៧កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;