លោក Christian Berger ដែល​ធ្លាប់​ធ្វើទូត​អាល្លឺម៉ង់នៅ​វៀតណាម និង​ឡាវ បាន​ក្លាយ​ជាទូតថ្មី​នៅ​កម្ពុជា

  • 2019-09-06 04:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មីប្រចាំ​កម្ពុជា លោក Christian Berger បាន​មក​ដល់​រាជធានីភ្នំពេញ​ហើយ។ នេះបើតាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាល្លឺម៉ង់ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៩។

ស្ថានទូត​ឱ្យដឹង​ថា អាស៊ីអាគេ្នយ៍​មិនមែន​ជាតំបន់​ថ្មីប្លែក​ចំពោះ​លោកឯកអគ្គរដ្ឋទូត​ទេ ពីព្រោះ លោក Christian Berger ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស វៀតណាម និង​ប្រទេស​ឡាវ នាពេល​កន្លងមក។

លោក Christian Berger ថ្លែងដូច្នេះ​ថា៖ «ខ្ញុំរីករាយ​ដែលបាន​មក​កម្ពុជា​ ដែលជា​ប្រទេស​មាន​ប្រវត្ដិ​ចំណាស់ និង​សម្បូរ​បែប។ ខ្ញុំទន្ទឹង​រង់ចាំ​មើល និង​ស្វែងយល់ ពីការ​អភិវឌ្ឍ​ឥតឈប់ឈរ ក៏ដូចជា​ការវិវត្ត​ដ៏ខ្លាំងក្លា​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ អាល្លឺម៉ង់​និងកម្ពុជា​គឺជាមិត្ត។ ខ្ញុំ​សង្ឃឹមថា ខ្ញុំនឹង​អាចចូលរួម​ចំណែក​ក្នុងការ​ពង្រឹងមិត្តភាពមួយនេះ​បាន»៕

អត្ថបទ និងរូបថត៖ ស្ថានទូតអាល្លឺម៉ង់

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;