Samsung បើកឲ្យទិញទូរសព្ទបត់ មិនបាន ២៤ ម៉ោងផងលក់អស់រលីង!
- 2019-09-08 05:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បើកឲ្យទិញទូរសព្ទបត់ មិនបាន ២៤ ម៉ោងផងលក់អស់រលីង!
ចន្លោះមិនឃើញ
ស្មាតហ្វូនបត់បាន Galaxy Fold ត្រូវបានលក់អស់ពីស្តុកទៅហើយ ក្រោយពេលក្រុមហ៊ុនប្រកាសបើកឲ្យកម្ម៉ង់ទិញជាថ្មីវិញក្នុងទីផ្សារដំបូងគេ កាលពីថ្ងៃទី ៦ ខែកញ្ញានៅប្រទេសកូរ៉េខាងត្បូង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ តួលេខដែលលក់ចេញនោះ មិនទាន់រាប់បញ្ចូល ការលក់តាមវែបសាយផ្ទាល់របស់ Samsung នោះទេ។ ដូចនេះវាជាសញ្ញាល្អ សម្រាប់ការចរាចរណ៍ស្មាតហ្វូនបត់ថ្មីសន្លាងជំនាន់ទី ១ នេះទៅទូទាំងទីផ្សារបណ្ដាប្រទេសអឺរ៉ុប និងអាស៊ីផងដែរ។
សម្រាប់ការបើកឲ្យកម្ម៉ង់ទិញជុំទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ហើយក្រុមហ៊ុនរំពឹងថានឹងអាចលក់បាន ៣០ ០០០ ក្នុងប្រទេសកូរ៉េខាងត្បូងដដែល។
ចំពោះតម្លៃវិញ Samsung បានកំណត់ Galaxy Fold មានតម្លៃចាប់ពី ១ ៩៦៥ ដុល្លារ ជាមួយនឹងជម្រើស ៤ ពណ៍គឺ ខ្មៅ ប្រាក់ បៃតង និងពណ៍ខៀវ៕
អត្ថបទទាក់ទង៖