សម្ដេច ទៀ បាញ់ បញ្ជាក់អំពីស្ថានភាពព្រំដែនកម្ពុជា-ឡាវ

  • 2019-09-09 12:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ខ្លីៗនៅព្រលប់ថ្ងៃទី៩ ខែកញ្ញា នេះថា កងទ័ពកម្ពុជានិងកងទ័ពឡាវដែលឈរជើងនៅតំបន់មិនទាន់ដាច់ស្រេច (នៅតំបន់ទន្លេពៅ) គឺបានដកចេញទៅអង្គភាពដើមរៀងៗខ្លួនវិញហើយនៅល្ងាចថ្ងៃទីខែកញ្ញា ឆ្នាំ២០១៩នេះ។

ការដកទ័ពកម្ពុជានិងកងទ័ពឡាវទៅអង្គភាពដើមវិញគឺបន្ទាប់ពីមានការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រីនៅប្រទេសទាំងពីរ។ ហើយការដកនេះ គឺខណៈពេលដែលនាយករដ្ឋមន្ត្រីឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីដោះស្រាយលើបញ្ហាដែលនៅសេសសល់និងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ "ពិតជាមានការដកទាំងសងខាងទៅអង្គភាពដើមវិញ អស់ហើយ យើងបានទទួល ការអះអាងដ៏ជាក់លាក់ហើយ គឺភាគីទាំងពីរបានត្រូវរ៉ូវគ្នា ដោយបានវិលត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ ភាគីទាំងសង្ខាងគឺបានរៀបចំរួចរៀបរួចអស់ហើយ ដោយមិនមានកម្លាំងឈរជើងនៅទីតាំងដែលមានបញ្ហា គឺតំបន់មិនទាន់ដាច់ស្រេច"៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;