លោក ហ៊ុន ម៉ាណែត ជួប​ជាមួយមេបញ្ជាការរង​កងទ័ពជើងគោក​ចិន

  • 2019-09-10 01:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ចូលរួម​សនិ្នសិទ មេបញ្ជាការ​កងទ័ព​ជើងគោក តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការរង កងទ័ព​ជើងគោក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដើម្បីរឹត​ចំណង​មិត្តភាព និងកិច្ច​សហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ​រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅ​នេះ​ ទំនាក់ទំនង ប្រទេស និង​ប្រជាជន​ទាំងពីរ ជាពិសេស​រវាង​កងទ័ព​នៃប្រទេសទាំងពីរ មានការ​ជឿ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក។

ជាការ​ឆ្លើយតប លោក​ឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរង កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើង​ថា ក្រោមការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋនៃប្រទេសទាំងពីរ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ មានលក្ខណៈ​ជាប្រវត្តិសាស្រ្ត និង​គ្រប់ជ្រុងជ្រោយ។ ឧត្តមសេនីយ៍ឯក បន្តថា​ប្រទេស​ចិន នៅតែបន្តគាំទ្រ ប្រទេសកម្ពុជា​ក្នុងការ​កសាង និង​អភិវឌ្ឍប្រទេស៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;