ទូត​ថៃ​រៀប​ជើង​ក្រោយ​​រួច​ស្រេច​ ប្រសិន​បើ​ឥណ្ឌូណេស៊ី​បង្ក​រឿង​ដូច​កាល​ប៉ះ​ម៉ាឡេស៊ី

  • 2019-09-10 07:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​និយាយ​ថា ពួក​គេ​បាន​រៀបចំ​រថយន្ត​រួចរាល់​សម្រាប់​ដឹក​​កីឡាករ​និង​អ្នក​គាំទ្រ​ចេញ​ពី​កីឡដ្ឋាន​ ប្រសិន​ស្ថានភាព​ក្នុង​ការ​ប្រកួត​​មិន​ប្រក្រតី។

ជា​​មេរៀន​សិក្សា​​ពី​ការ​ប្រកួត​រវាង​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី ៥ ខែ​ កញ្ញា ស្ថាន​ទូត​ថៃ​បាន​​ប្រុងប្រៀប​ចាត់​វិធានការ​ដើម្បី​ធានា​សន្តិសុខ​ចំពោះ​កីឡាករ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​រួច​ជា​ស្រេច សម្រាប់​ការ​ប្រកួត​​នៅ​កីឡដ្ឋាន Gelora Bung Karno ប្រទេស​ឥណ្ឌូណេស៊ី។

ស្ថានទូត​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​​រដ្ឋមន្ត្រី​​កីឡាករ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​ដើម្បី​ឲ្យ​ជួយ​រៀបចំ​ធានា​សុវត្ថិភាព​ដល់​កីឡាករ​ថៃ​និង​អ្នក​គាំទ្រ។ ហើយ​សង្ឃឹម​ថា នឹង​មាន​រឿង​អាក្រក់​កើតឡើង​​ដូច​កាល​ប៉ះ​ម៉ាឡេស៊ី។ ស្ថានទូត​ថៃ​​បាន​អះអាង​ទៀត​ថា ពួក​គេ​​​រៀប​គម្រោង​រួចរាល់​ រៀបចំ​រថយន្ត​ឯកជន​​ដើម្បី​ដឹក​អ្នក​គាំទ្រ​ចេញ​ពី​កីឡដ្ឋាន ប្រសិន​មាន​​អាក្រក់​កើត​ឡើង។

ជម្រើសជាតិ​ថៃ​និង​ឥណ្ឌូណេស៊ី នឹង​ត្រូវ​ជួប​គ្នា​​យប់​នេះ​​​ម៉ោង​៧:៣០ ក្នុង​វគ្គ​ជម្រុះ​ World Cup 2022 ជុំ​ទី​ពីរ ពូល G៕​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;