រថ​ពាស​ដែក​និង​ឡាន​សំណាញ់​ជា​ច្រើន​គ្រឿង​​តម្រៀប​​គ្នា ទុក​ការពារ​ប្រកួត​រវាង​ថៃ​និង​ឥណ្ឌូណេស៊ី

  • 2019-09-10 09:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​​ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​​​ការ​ប្រកួត​រវាង​ឥណ្ឌូណេស៊ី និង​ថៃ​នៅ​ល្ងាច​នេះ​ម៉ោង​៧:៣០​នាទី​យប់​នេះ។

រថ​ពាន​ដែក ឡាន​សំណាញ់​និង​ម៉ូតូ​​ប៉ូលិស​ជា​ច្រើន​គ្រឿង​ត្រូវ​តម្រៀប​នៅ​ក្នុង​កីឡដ្ឋាន​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​គាំទ្រ​និង​កីឡាករ ជា​ពិសេស​ខាង​ភ្ញៀវ​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ស្ថានទូត​ថៃ​បាន​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋមន្ត្រី​កីឡា​របស់​​ឥណ្ឌូណេស៊ី​ឲ្យ​ជួយ​ការពារ​​​កុំ​ឲ្យ​មាន​សកម្មភាព​មិន​ប្រក្រតី​កើត​ឡើង។

ការ​ត្រៀម​ខ្លួន​របស់​ប៉ូលិស​បែប​នេះ​ដោយ​សារ​តែ កាល​ពី​ថ្ងៃ​ទី ៥ ខែ កញ្ញា មាន​ករណី​ផ្ទុះ​អំពើ​ហិង្សា​របស់​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​លើ​អ្នក​គាំទ្រ​និង​កីឡាករ​របស់​ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022ជុំ​ទី​ពីរ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;