ផ្លូវ​តែ​មួយ​គត់ ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កំពង់ធំ ​ត្រូវ​បាន​ដាច់​ដោយ​ទឹក​ជំនន់

  • 2019-09-11 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណាត់ផ្លូវកំណាត់ផ្លូវជាតិលេខ 50C ដែល​ភ្ជាប់​ពីឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ ឆ្ពោះ​ទៅកាន់ភូមិ ឃុំ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយកាលពី​យប់​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារស្ថានភាពកម្ពស់ទឹកជំនន់ឡើងខ្លាំង។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់លែង ក៏បានចេញ​សេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើ​ចរាចរណ៍តាមផ្លូវនេះជាបណ្ដោះអាសន្ន និង​បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការផ្អាកធ្វើ​​ចរាចរ​ ចាប់​ពីចាប់ថ្ងៃទី ១០ខែកញ្ញាតទៅ។

លោក ចេងចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានឱ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែ កញ្ញាថា កំណាត់ផ្លូវជាតិដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ ទៅ​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ មាន​ចម្ងាយ​ប្រមាណជាង ៤០គីឡូម៉ែត្រ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ ដោយសារតែស្ថានភាពទឹកជំនន់។

លោកបានបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងជន់លិចមានប្រហែលជាង ៦ គីឡូម៉ែត្រ​ដោយ​ដាច់​ជាកង់ៗ មានជ្រៅមានរាក់ដែលធ្វើឲ្យអ្នកដំណើរមិនអាចធ្វើដំណើរបានឡើយ ហើយបច្ចុប្បន្នសូម្បីតែ​ម៉ូតូ​ក៏​ស្ទើរតែបើកមិនរួចផង។ លោក​បន្តថា កំណាត់ផ្លូវនេះ​ចាប់ផ្ដើមកាត់ផ្ដាច់នៅយប់ថ្ងៃទី ១០ ខែ​កញ្ញា ​និងបន្តរហូតមកដល់ពេលនេះ ខណៈទឹកកាន់តែឡើងខ្ពស់បន្ថែមទៀត។

អាស្រ័យហេតុនេះ អាជ្ញាធរស្រុកកំពង់លែង សំណូមពរដល់ប្រជាពលរដ្ឋអ្នកធ្វើ​ដំ​ណើរទាំងអស់ កុំធ្វើដំណើរកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំឬពីកំពង់ធំមកកំពង់ឆ្នាំងបន្តទៀត ព្រោះ​នាំឱ្យខាតពេលវេលាដោយសារតែទៅដល់ចំណុចខាងលើមិនអាចបន្តទៅមុខបាន។ ម្យ៉ាង​វិញ​ទៀត​ដើម្បីធានាបានផ្លូវថ្នល់ប្រើប្រាស់យូរអង្វែងលោកក៏បានសំណូមពរដល់រថយន្តធុនធំនៅពេលទឹក​​​​ស្រក មិនទាន់ឲ្យបើកឆ្លងកាត់នៅឡើយទេ លុះត្រាតែដីនោះរឹងឡើងវិញ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
;