ស្ពាន​បាឡេ​ឫស្សីកែវ ត្រូវ​បាន​ផ្អាក​ចរាចរ​ជា​លើ​កទី ២

  • 2019-09-11 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បង្ហោះ​ប្រាប់​ថា ស្ពានបាឡេឫស្សីកែវ ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរ​ណ៍ជា​បណ្តោះ​អាសន្ន​បន្ទាប់​ពី​មាន​ឧបទ្ទេវហេតុ​កើត​ឡើង​បង្ក​ដោយ​សាឡង់​ដឹក​ប្រេង​បុក​ប៉ះទង្គិចនៅវេលាម៉ោង ១៥:០១រសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមការងារជំនាញ បានចុះពិនិត្យ និងសិក្សា ដើម្បីធ្វើការជួសជុលបន្ទាន់ ដែលនឹងដាក់ឲ្យ​ដំណើរការចរាចរឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។

ជាមួយគ្នានេះ មន្ទីរសាធារណការ ក៏បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​យោគយល់ចំពោះការផ្អាកចរាចរលើស្ពានបេឡេជាបណ្តោះអាសន្ននេះ។

គួរ​រំលឹក​ថា អាជ្ញាធរ​បាន​បិទ​ការ​ធ្វើចរាចរណ៍​លើស្ពាន​នេះ កាលពី​ចុងខែមិថុនា​កន្លងទៅផងដែរ ដើម្បី​បើកការដ្ឋាន​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រួមមាន៖ គ្រឿងបង្គំ​ស្ពាន​ផ្នែកខាងលើ និង​ផ្នែក​សសរ​ទម្រស្ពាន។ បន្ទាប់ពីជួសជុលរួច ស្ពាន​នេះត្រូវបាន​បើកឱ្យធ្វើចរាចរណ៍ឡើងវិញ កាលពីដើមខែសីហា៕

រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;