ល្មមគិតគូរទេ? Apple បញ្ចុះតម្លៃ iPhone XS/XS Max ដល់ ​១០០ ដុល្លារ

  • 2019-09-12 01:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ ក្រោយ​ប្រកាស​ចេញ​សែស្រឡាយ​ iPhone 11 ក្រុមហ៊ុន Apple បាន​សម្លាប់​ចោល iPhone XS និង XS Max។ ស្មាតហ្វូន​ទាំង​ពីរ​មិន​អាច​ទិញ​តាម​រយៈ​​ហាង​​អនឡាញ​របស់ Apple បាន​ទៀត​នោះ​ទេ ប៉ុន្តែ​នៅ​តាម​ហាង​លក់​រាយ​របស់​ Apple នៅ​សល់​ស្តុក iPhone ទាំង​ពីរ ដែល​ទំនង​នឹង​អស់​ឆាប់ៗ។

ដើម្បី​ជួយ​ឲ្យ​ XS និង XS Max ឆាប់​អស់​ស្តុក​ មុន​ការ​មក​ដល់ iPhone 11 នៅ​ថ្ងៃ​សុក្រ​ ទី ២០ កញ្ញា ពេល​នេះ​ Apple បាន​បញ្ចុះ​តម្លៃ iPhone ឆ្នាំ ២០១៨ របស់​ខ្លួន​ ចំនួន ១០០ ដុល្លារ។

ចាប់​ពី​ពេល​នេះ iPhone XS ទំហំ ៦៤, ២៥៦ និង ៥១២ GB មាន​តម្លៃ​ ៨៩៩ ដុល្លារ, ១ ០៤៩ ដុល្លារ និង ១ ២៤៩ ដុល្លារ ។ ចំណែក iPhone XS Max វិញ​គឺ​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ , ១ ១៤៩ ដុល្លារ និង ១ ៣៤៩ ដុល្លារ

គួរ​ដឹង​ថា​ការ​បញ្ចុះ​តម្លៃ​នេះ​អាច​មាន​នៅ​តាម​ហាង​លក់​រាយ​ផ្លូវ​ការ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​ខុសៗ​គ្នា​ទៅ​តាម​រូបិយប័ណ្ណ​ប្រទេស​នីមួយៗ៕

ចុចអាន​៖ iPhone ជំនាន់ថ្មី៣ម៉ូដែល​ចេញហើយ​យប់មិញ តោះ​មក​មើល Spec ទាំងអស់គ្នា

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;